• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

យុទ្ធនាការអប់រំផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋរស់នៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ

នាថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ​ លោកស្រី ហង្ស ណាវី ប្រធានការិយាល័យសុខភាព និងជានាយិកាអគារផ្កាម្លិះ ចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ​រស់នៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដែលជាអតីតតំបន់បិទខ្ទប់​ (តំបន់ក្រហម) ។ យុទ្ធនាការនេះមានការឧបត្ថម្ភគាំទ្រពីសហព័ន្ធអន្តរជាតិកាកបាទក្រហម​ អឌ្ឍចន្ទក្រហម តាមរយៈគម្រោងត្រៀមបង្ការ​ និងឆ្លើយតបចំពោះការរាតត្បាតនៃជំងឺកូវីដ១៩​ ​របស់កាកបាទក្រហមកម្ពុជា​ ។

គោលបំណងនៃយុទ្ធនាការនេះ​គឺ​ ដើម្បីចូលរួមក្នុងយុទ្ធនាការជាតិក្រោមប្រធានបទ «រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩» ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីរួមចំណែកកាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩ និងការចម្លងវីរុសកូវីដ-១៩ពីបុគ្គលម្នាក់ទៅម្នាក់ ហើយជាពិសេសចូលរួមបញ្ជៀសនូវការរាតត្បាតជាលក្ខណៈទ្រង់ទ្រាយធំនៅក្នុងប្រទេសកម្ពុជា ដោយសារតែ វីរុសបំប្លែងថ្មីដែលតា (Delta) ។

សូមបញ្ជាក់ថា៖​ ក្នុងយុទ្ធនាការនេះ​ ក៏មានការចុះសាកសួរពីអារម្មណ៍​ ផ្លូវចិត្ត​ និងសំណូមពររបស់បងប្អូន​ប្រជាពលរដ្ឋ​ ដើម្បីធ្វើការប៉ាន់ប្រមាណពីតម្រូវការរបស់សហគមន៍ស្តីពី​ សុខភាពផ្លូវចិត្ត ចិត្តសាស្ត្រសង្គម ការចូលរួម និងការទទួលខុសត្រូវរបស់សហគមន៍ ក្នុងបរិបទជំងឺកូវីដ១៩ ព្រមទាំងមានការចែកនូវម៉ាស់​ ខិត្តប័ណ្ណអប់រំ​ និងមានចាក់ជាសារសម្លេងអប់រំពីវិធានការ​ទប់ស្កាត់ និងការពារជំងឺកូវីដ១៩​ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ គឺ៖​ ៣​ ការពារ​ (១.ពាក់ម៉ាស់ ២.លាងដៃ​ ៣.គម្លាតសុវត្ថិភាពសង្គម​ និងគម្លាតសុវត្ថិភាពបុគ្គល​ )​ និង​ ៣​ កុំ​ (​ ១.កុំចូលទៅកន្លែងបិទជិត​ គ្មានខ្យល់ចេញចូល​ និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក​ រកកន្លែងមានខ្យល់ចេញចូល​ ២.កុំទៅកន្លែងមនុស្សច្រើនកុះករ​ ៣.កុំប៉ះពាល់គ្នា​ កុំចាប់ដៃគ្នា​ កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម​ )​ ។

សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទំនាក់ទំនងលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ​ ៕