• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីការបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

នៅព្រឹកថ្ងៃចន្ទទី២៩ ខែមីនា ឆ្នាំ២០២១ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពប្រជាពលរដ្ឋពីសំំណាក់ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យលោក កែវ ផល នាយករងប្រតិបត្តិសាខា និងមន្ត្រីសាខា មន្ត្រីអនុសាខា ទីប្រឹក្សាយុវជន យុវជនកាកបាទក្រហម សហភាពសហព័ន្ធយុវជនកម្ពុជា សរុបចំនួន ១៤នាក់ ស្រី ៩នាក់ បន្តចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់និងការការពារការរាតត្បាតជំងឺកូវីដ ១៩ ដល់ប្រជាពលរដ្ឋធ្វើដំណើរមកផ្សារ និងអាជីវករលក់ដូរក្នុងផ្សារតាំងក្រសាំងក្នុងស្រុកសន្ទុក ដែលមានអ្នកចូលរួមចំនួន២៤៩ នាក់ ស្រី១៧២នាក់ ។

គោលបំណងផ្សព្វផ្សាយអំពីវិធានការទប់ស្កាតនិងការការពារការរាតត្បាតជំងឺកូវីដ ១៩ បង្ហាញពីរបៀបលាងដៃអោយត្រឹមត្រូវ និងផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាល ចែកខិតប័ណ្ណ ពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ។

នាឱកាសនោះ ក្រុមការងារទាំងអស់ បានរៀបចំបាញ់អាល់កុល ចែកម៉ាស់ ចែកខិតប័ណ្ណ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប សូមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងប្រកាន់យមនូវវិធានការការពារខ្លួនពីកូវីដ-១៩ ដូចខាងក្រោម ៖

៣ការពារ (១. ពាក់ម៉ាស ២.លាសម្អាតដៃឲ្យបានញឹកញាប់ ៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ចាប់ពី១ម៉ែត្រកន្លះឡើងទៅ ) ៣កុំ (១.កុំចូលទៅកន្លងបិទជិតគ្មានខ្យល់ចេញចូល កុំប្រើម៉ា

ស៊ីនត្រជាក់ច្រើនពេក ២.កុំទៅកន្លែងមានមនុស្សច្រើនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម) និង២ចូលរួម (១.ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ២.ស្កេនកូដទីតាំងទប់ស្កាត់កូវីដ-១៩ )៕