• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

យុទ្ធនាការអប់រំផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩នៅស្រុកលំផាត់ រតនគីរី

នាថ្ងៃព្រហស្បតិ៍ ៣រោច ខែមិគសិរ  ឆ្នាំជូត  ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ ២០២០ សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ដែលមានឯកឧត្តម ថង សាវុន ជាប្រធាន បានចាត់ឲ្យមន្ត្រីក្រុមប្រតិបត្តិសាខា អនុសាខា និងយុវជនកាកបាទក្រហម សរុបចំនួន ១៤នាក់ ស្រី៤នាក់  បានចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ និងចាក់សារសម្លេងអប់រំរបស់ក្រសួងសុខាភិបាល ពីរបៀបរស់នៅតាមគន្លងថ្មីនាសម័យកូវីដ ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ ស្រែឈូក  ភូមិដីឡូតិ៍ និង ភូមិថ្មី ឃុំ ជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី បានចំនួន ៧៥ ខ្នងផ្ទះ

ស្មើនិង ៩៧គ្រួសារ មនុស្សសរុបចំនួន ៣១០ នាក់ ស្រី ១៦៨នាក់។

ក្នុងយុទ្ធនាការនេះ ក្រុមការងារបានចែកបណ្ណ័ផ្សព្វផ្សាយវិធានការការពារជំងឺកូវីដ១៩ ចំនួន ៥០ សន្លឹក ប័ណ្ណសព្វផ្សាយស្ដីពីវិធានការបង្ការជំងឺកូវីដ ១៩ ចំនួន ៥០សន្លឹក  បានបិទផ្ទាំងរូបភាពវិធានការការពារជំងឺកូវីដ១៩ ចំនួន ២៥ សន្លឹក  ប័ណ្ណប្រកាសចំណាក់ស្រុកប្រកបដោយសុវត្តិភាព ចំនួន៥០ សន្លឹក ក្នុងយុទ្ធនាការចុះផ្សព្វផ្សាយនេះ គឺដើម្បីដាស់តឿនក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋឲ្យចេះការការពារការចម្លងវីរុសកូវីដ-១៩ កុំឲ្យឆ្លងពីបុគ្គល មកក្រុមគ្រួសារ និងបន្តឆ្លងចូលសហគមន៌ តាមរយ:ការអនុវត្តវិធានការសាមញ្ញៗដូចខាងក្រោម៖

១. លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលហ្សែល ។

២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រេីកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ។

៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ ។

៤. ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់ ដោយមិនបាសម្អាតដៃជាមុន ។

៥. បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ ។

៦.កាត់បន្ថយការជួបជុំគ្នាជាទ្រង់ទ្រាយធំការនិយាយទាក់ទងគ្នាត្រូវមានគម្លាត១ម៉ែត្រជាង ពាក់ម៉ាស់ឬក្រម៉ាខ្ទប់មាត់ និងធ្វើអនាម័យលាងសម្អាតដៃឲ្យបានញឹកញាប់ក្នុង១ថ្ងៃ។