• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

យុទ្ធនាការអប់រំផ្សព្វផ្សាយ អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជម្ងឺកូវីដ១៩, ជម្ងឺគ្រុនឈីក និងជម្ងឺគ្រុនឈាមនៅខេត្តកំពង់ចាម

ក្នុងឱកាសនៃថ្ងៃឈប់សម្រាក សងថ្ងៃ ចូលឆ្នាំថ្មីប្រពៃណីជាតិ ថ្ងៃទី៦ នាព្រឹកថ្ងៃសៅរ៍ ៤កើត ខែភទ្របទ  ឆ្នាំជូត ទោស័ក ព,ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២២ ខៃសីហា ឆ្នាំ២០២០ នេះ  លោក ទូច ឆៃ នាយកប្រតិបត្តិសាខា បានបន្តនាំក្រុមប្រតិបត្តិសាខា អនុសាខា ក្រុង ទីប្រឹក្សា យុវជនកាកបាទក្រហមកម្ពុជា និងយុវជន កាយរិទ្ធ សហការជាមួយសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក  ធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយ អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក រួមជាមួយ ការអប់រំសុខភាពអនាម័យ ពាក់ព័ន្ធទៅនឹងការកាត់បន្ថយហានិភ័យនៃការឆ្លងជម្ងឺកូវីដ១៩, ជម្ងឺគ្រុនឈីក និងជម្ងឺគ្រុនឈាម នៅតាមកែងភ្លើងស្តុបទាំង ៤ កន្លែង

ក្នុងក្រុងកំពង់ចាម តាមផែនការសកម្មភាពដែលសាខា បានគ្រោងទុក ។នៅតាមគោលដៅស្តុប នីមួយៗ សាខា បានប្រើប្រាស់កម្លាំងយុវជនកាកបាទក្រហមកម្ពុជា ចំនួន ៨នាក់, ទីប្រឹក្សា ,យុវជនកាយរិទ្ធ ២នាក់, , មន្ត្រីក្រុមប្រតិបត្តិសាខា ២នាក់ និងនគរបាលចរាចរណ៍ផ្លូវគោក ៤ នាក់ ។ សរុបទាំង ៤ គោលដៅស្តុប មានចំនួន ៦៤ នាក់ ដូចថ្ងៃធម្មតាដដែល។

ក្នុងថ្ងៃទី ៦នៃយុទ្ធនាការនេះ សាខា បានប្រើប្រាស់ម៉ាស់ ៦៤បន្ទះ, ទឹកអាល់កុលលាងដៃ ៨លីត្រ, បានចែកខិតប័ណ្ណអប់រំសុវត្ថិភាពចរាចណ៍ចំនួន ៥មុខ ស្មើនឹង ១៥៩សន្លឹក, បានអប់រំអ្នកមិនពាក់មួកសុវត្ថិភាព ចំនួន ១០៩នាក់( ស្រី ៥៧នាក់),  ចែកខិតប័ណ្ណរូបភាពវិធីលាងសម្អាតដៃជាមួយសាប៊ូនឹងទឹកស្អាត, ទប់ស្កាត់ហានិភ័យជម្ងឺកូវីដ១៩ ចំនួន ៤០០សន្លឹក, ផ្តល់ប័ណ្ណផ្នត់ វិធីការពារជម្ងឺគ្រុនឈាម ចំនួន ៥៧សន្លឹក , បិទ sticker ចំណាំង ផ្លាតលើម៉ូតូ រ៉ឺម៉កសណ្តោង , pass app ចំនួន ៧៦សន្លឹក  និងមានអ្នកចូលរួម សរុប ចំនួន ២,៩៦៦នាក់   ( ស្រី ១,២៧០នាក់ ) ក្នុងនេះ មានរថយន្ត ៦៧២ គ្រឿង និង ម៉ូតូ ១,៣១០ គ្រឿង ។