• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

យុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីការការពារខ្លួនពីជំងឺកូវីដ១៩ ជំងឺគ្រុនឈាម គ្រុនឈីកនៅខេត្តមណ្ឌលគីរី

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២០ ក្រុមការងារ​ប្រតិបត្តិសាខា​កាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី​ បានបន្តយុទ្ធ​នាការផ្សព្វផ្សាយអំពី​វិធានការ​បង្ការ និងកាត់បន្ថយហានិភ័យនៃជំងឺឆ្លងរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មីតាមឃោសនសព្ទ និងសម្រួលសុវត្ថិភាពចរាចរណ៍ ដើម្បី​រៀបចំសណ្ដាប់ធ្នាប់សន្តិសុខកុំឲ្យមានការកក់ស្ទះដល់ដំណើរកំសាន្តរបស់បងប្អូនភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលចូលមកដើរលំហែរកំសាន្ត និងអុចធូបបន់ស្រន់សុំសេចក្ដីសុខនៅតំបន់រមណីយដ្ឋានភ្នំដោះក្រមុំយ៉ាងច្រើនកុះករ ក្នុងឱកាសថ្ងៃឈប់សម្រាកសងពិធីបុណ្យចូលឆ្នាំថ្មី

ប្រពៃណីជាតិខ្មែរ ក្នុងថ្ងៃទី៤ ស្ថិតនៅសង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។​

យុទ្ធនាការផ្សព្វផ្សាយនេះ ប្រព្រឹត្តទៅ​ដោយមានការសហការជាមួយនឹងមន្ទីរសុខាភិបាលខេត្ត និងកងកម្លាំងប្រដាប់អាវុធខេត្ត ក្នុងគោលបំណង ដើម្បីសម្រួល និងកាត់បន្ថយការកក់ស្ទះចរាចរណ៍ រៀបចំទីធ្លារឲ្យមានសណ្ដាប់ធ្នាប់ ងាយស្រួល​ដល់ភ្ញៀវទេសចរណ៍ចេញចូលទៅមក និងការពារកុំឲ្យមានឆ្លងជំងឺផ្សេងៗ ជាពិសេស​ជំងឺកូវីត-១៩ (COVID19) ដែលជាជំងឺមួយ​ធ្វើឲ្យ​ពិភពលោក​ទាំងមូល មានការព្រួយបារម្ភ ក៏ដូចជាប្រទេសកម្ពុជា​ផងដែរ​។ លើសពីនេះទៀត ក្រុមប្រតិបត្តិសាខា​សូមអំពាវនាវដល់បងប្អូនភ្ញៀវទេសចរណ៍ទាំងអស់ មេត្តាយកចិត្តទុកដាក់ចំពោះបញ្ហាសុខភាព ដោយធ្វើអនាម័យជាប្រចាំ ដូចជាការហាត់ប្រាណ​ លាងដៃនឹងសាប៊ូឲ្យបានស្អាតជានិច្ច លុបបំបាត់​ជម្រកមូសខ្លា និងមូសដែកគោលញី ដោយកប់សំបកកំប៉ុង សំបកដូង សំបកកង់ឡានចាស់ៗ ទៅក្នុងដី លុបដីដែលមានដក់ទឹកនិងភក់ជ្រាំ ជៀសវាង​កើតជំងឺ​គ្រុនចាញ់​-គ្រុនឈាម និងជំងឺគ្រុនឈីក (CHIK) ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។​

សូមបញ្ជាក់ថា៖ ក្រៅពីការសម្រួលចរាចរណ៍ និងរៀបចំសណ្ដាប់ធ្នាប់ជូនភ្ញៀវទេសចរណ៍ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ក៏បានធ្វើអនាម័យ​និងវាស់កម្ដៅ ចែកម៉ាស់ បាញ់អាល់កុល និងជែលលាងដៃ ព្រមទាំង​ចែកបណ្ណប្រកាសស្ដីអំពីការធ្វើចំណាកស្រុក ប្រកបដោយ​សុវត្ថិភាព ជូនភ្ញៀវទេសចរណ៍​នៅតំបន់រមណីយដ្ឋានភ្នំដោះក្រមុំផងដែរ៕