• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

យុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីការការពារខ្លួនពីជំងឺកូវីដ១៩ ជំងឺគ្រុនឈាម គ្រុនឈីកនៅខេត្តស្ទឹងត្រែង

នៅថ្ងៃ​ទី១៩​ ខែសីហា ឆ្នាំ ២០២០ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម ម៉ុម​ សារឿន​ ប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យក្រុម​ប្រតិបត្តិ​សាខា ដឹក​នាំ​យុវជន​ស្ម័គ្រ​ចិត្ត​កាកបាទក្រហម​កម្ពុជា​ និង​អ្នក​ស្ម័គ្រ​ចិត្ត​ភូមិ​ សរុប​​ចំនួន១៥​នាក់​ បែង​ចែក​ជា​២ទី​តាំង​ផ្សេង​ៗពី​គ្នា​ ​ ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ​ និង​បិទ​ផុសស្ទ័រ​អប់រំ​ស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ​១៩​ ដោយ​ក្រុម​នីមួយៗ​ចុះ​បំពេញ​សកម្មភាព​ផ្សេង​គ្នា​ដូច​ខាង​ក្រោម​​៖ ១-ដឹក​នាំ​ដោយ​ផ្ទាល់​ លោក​ សាយ​ព្រលឹង​ នាយក​ប្រតិបត្តិ​សាខា​ ចុះអប់​រំ​ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ​ នៅ​ភូមិ​ខ្សាច់​ថ្មី​ ឃុំតាឡាត​ ស្រុក​សេសាន​

ដោយ​មានធ្វេី​ការ​ផ្សព្វផ្សាយ​ និង​បិទ​ផុសស្ទ័រ​ស្តីពី​ អប់រំ​វិធានការ​ទប់ស្កាត់​ នៃ​ការរីក​រាលដាល​ជំងឺ​កូវីដ​តាម​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​ប្រមាណ​៨៦ខ្នង​ផ្ទះ​ មាន​ប្រជាពលរដ្ឋ​ចូលរួម​១៤៦​នាក់​ ស្រី​៩៩​ ចែក​បណ្ណ​ប្រកាស​​៨៨សន្លឹក​ សាប៊ូ​Protex១១២​ដុំ​ ។

២​-ដឹក​នាំ​លោក​ កេត​ សុវណ្ណ​នី​ មន្រ្ដី​សាខា​ ដឹក​នាំ​យុវជន​ចំនួន​១០នា​ក់​ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ​ តាម​​តូប​ហាង​លក់​ចំណីអាហារ​ ​តូច​ធំ​ និងក្នុង​រីសត​ធំ​ៗដូចជា​( រីសត​ស្ទឹងត្រែង​ និង​រីសត​បក្សី​មេគង្គ)​ ​នៅ​សង្កាត់​សាមគ្គី​ ក្រុងស្ទឹងត្រែង​ ដេីម្បី​ជា​សារ​ដាស់តឿន​​ក្រេីន​រំលឹក​ដល់​ភ្ញៀវ​ទេសចរ​ដែល​មាន​បំណង​ចង់មក​ទស្សនា​ខេត្ត​ស្ទឹងត្រែង​ ក្នុង​កំឡុង​ពេល​ថ្ងៃ​ឈប់​សម្រាក​ ​សង​ថ្ងៃ​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ចំនួន​​៥ថ្ងៃ​នេះ​​។

សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹង​ត្រែង​សូម​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ សម្រាប់​ម្ចាស់​​ តូប​ហាង​លក់​ចំណីអាហារ ​ភោជនីយដ្ឋាន​តូច​ធំ​ ព្រមទាំង​ប្រជាពលរដ្ឋ​ទាំង​អស់​ក្នុង​ខេត្ត​ស្ទឹងត្រែង​ ដែល​ផ្តល់​ការ​សហការ​យ៉ាង​ល្អ​បំផុត​ ដេីម្បី​រួម​គ្នា​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ពាក្យ​ស្លោក​ (យេីង​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩​) ។