• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

យុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅខេត្តពោធិ៍សាត់

នៅព្រឹកថ្ងៃអាទិត្យ​ ១២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ សាខា​ កក្រក​ ខេត្តពោធិ៍សាត់ ដឹកនាំដោយលោក វ៉ាន់ ហ៊ាង នាយកប្រតិបត្តិសាខា​ និងលោកឧត្ដមសេនីយ៍ត្រី នូវ តាល់ ស្នងការរងផែនចរាចរណ៍ និងជាសមាជិកគណ:កម្មាធិការសាខា តំណាងឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណ:កម្មាធិការសាខា ក្រុមប្រតិបត្តិ​ អ្នកស្ម័គ្រចិត្ត​ និងយុវជន​ កក្រក​ សហការជាមួយសមត្ថកិច្ចប៉ូលីសចរាចរណ៍ផ្លូវគោកខេត្ត ចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសថ្ងៃឈប់សងឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ

ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ អំពីច្បាប់ចរាចរណ៍ អ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់មើលក្រោយ អ្នកបើកបររថយន្តមិនពាក់ខ្សែក្រវ៉ាត់ គំនូសសញ្ញា សញ្ញាអាទិភាព លើដងផ្លូវជាតិលេខ៥ ត្រង់ចំណុចភ្លើងស្ដុបផ្លូវបំបែកលាច ស្ថិតក្នុងសង្កាត់ព្រៃញី និងសង្កាត់រលាប ក្រុងពោធិ៍សាត់។

នាឱកាសនោះក្រុមការងារសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា បានអប់រំផ្សព្វផ្សាយបន្ថែមដល់ប្រជាពលរដ្ឋអំពីការពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងស្លាកសញ្ញាចរាចរណ៍ផ្លូវគោក ផលប៉ះពាល់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ការត្រៀមបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ផងដែរ។

ក្នុងយុទ្ធនាការនេះសាខាបានចែកឯកសារខ្លឹមសារសង្ខេបស្ដីពីការផាកពិន័យអន្ដរការណ៍​ ប្រមាណ ២០០សន្លឹក ខិតប័ណ្ណយល់ដឹងពីពិការភាព១៥០ សន្លឹក ខិត្តបណ្ណការពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ ប្រមាណ​ ១០០សន្លឹក ចំណាំងផ្លាត​ ប្រមាណ ២០០សន្លឹក​ និងមួកសុវត្ថិភាព ចំនួន​ ២០ មួក​ ដែលមានអ្នកចូលរួមសរុបប្រមាណ ២៥០នាក់ ស្រី ១១០នាក់។