• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីការីករាលដាល និងការទប់ស្កាត់ជំងឺកូវីដ១៩ និងគ្រុនឈាមនៅខេត្តកែប

ថ្ងៃអង្គារ ២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព,ស២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ មន្រ្តីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត និងអ្នកស្ម័គ្រចិត្តកាកបាទក្រហម បានចុះអប់រំផ្សព្វផ្សាយអំពីការីករាលដាល និងការទប់ស្កាត់ជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងបានអប់រំអំពីជំងឺគ្រុនឈាមដែលរដូវវស្សាបានឈានចូលមកដល់ ជូនដល់ប្រជាពលរដ្ឋនៅសហគន៍កសិករប្រើប្រាស់ទឹកទំនប់អូរថ្ម ក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរនិងសហគមន៍កសិករប្រើប្រាស់ទឹកទំនប់អូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប សរុបមានចំនួន ៖ ៥៥ គ្រួសារ មានមនុស្សសរុបចំនួន៖ ១៥៧នាក់ ។ 

សម្ភារដែលចែកជូនប្រជាពលរដ្ឋបានចូលរួមមាន ៖ ម៉ាស់មានចំនួន    ៖ ៣៣០     សាប៊ូដុំមានចំនួន ៖     ៦០ដុំ  និងផ្ទាំងរូបភាពតូចធំ ៖ ១៩៥ សន្លឹក