• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

យុទ្ធនាការអប់រំផ្សព្វ ផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ នៅស្រុកក្រគរ និងស្រុកកណ្តៀង ខេត្តពោធិ៍សាត់

សាខាកក្រកខេត្តពោធិ៍សាត់៖ នៅថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២០នេះ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យក្រុមការងារសាខា ដឹកនាំយុវជនកាកបាទក្រហមកម្ពុជា អ្នកស្ម័គ្រចិត្ត បន្តចុះធ្វើយុទ្ធនាការអប់រំផ្សព្វ ផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ដែលមានរយៈពេល ២ថ្ងៃចាប់ពីថ្ងៃទី១៥-១៦ខែធ្នូ ឆ្នាំ២០២០ ជូនដល់ប្រជាពលរដ្ឋនៅតាមដងផ្លូវសាធារណៈ ទីប្រជុំជនចំនួន៤ទីតាំងស្ថិតក្នុងស្រុកក្រគរ និងស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

គោលបំណងនៃយុទ្ធនាការផ្សព្វផ្សាយនេះ ដើម្បីចូលរួមផ្សព្វផ្សាយជូនដល់បងប្អូន ប្រជាពលរដ្ឋឲ្យបានទូលំទូលាយស្តីពីវិធានការការពារនិងរក្សាអនាម័យ ជាពិសេស បានចាក់សារអំពាវនាវ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសារអប់រំរបស់ក្រសួងសុខាភិបាល តាមរថយន្ត ស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ដូចខាងក្រោម៖

១- លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលហ្សែល

២- ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ

៣- ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ

៤- ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់

៥- បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ

៦- ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ

សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ ។

សូមបញ្ជាក់ក្នុងការផ្សព្វផ្សាយនេះដែរ ក្រុមការងារសាខា និងយុវជនកាកបាទក្រហមកម្ពុជា អ្នកស្ម័គ្រចិត្ត បានចុះបាញ់អាល់កុល និងចែកម៉ាស់ជូនប្រជាពលរដ្ឋ អស់ចំនួន១,៩៣៩ ម៉ាស់ និងអាល់កុលចំនួន២០លីត្រ ផងដែរ៕