• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/2
2/2

យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីការត្រៀមបង្ការ និងវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺ កូវីដ១៩ នៅខេត្តស្វាយរៀង

នៅថ្ងៃសៅរ៍ ៥ កើត ខែចេត្រ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០២០ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា និងលោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា បានដឹកនាំក្រុមការងារសាខា យុវជន និងអ្នកស្ម័គ្រចិត្ត បានធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ ១៩ ចំនួន ៣ ឃុំ ក្នុងស្រុករមាសហែក គឺឃុំដូង អណ្តូងពោធិ៍ និងឃុំអង្គប្រស្រែ ដើម្បីផ្សព្វផ្សាយបន្ត ដល់ប្រជាពលរដ្ឋ និងបងប្អូនដែលចំណាកស្រុកទើបត្រឡប់មកពីធ្វើការនៅក្រៅប្រទេស (ថៃ និងកូរ៉េ )សរុបចំនួន ៧៨ នាក់ ស្រី ៣៧ នាក់ ។ ក្នុងថ្ងៃនេះដែរក្រុមការងារសាខាបានធ្វើការវាស់កំដៅ បិទផ្ទាំរូបភាព ចែកអាល់កុលក្នុងម្នាក់ ១ ដបសម្រាប់លាងដៃ និងសាប៊ូក្នុងម្នាក់ ១ ដុំ ដល់អ្នកចំណាកស្រុក មេភូមិ និងបានប្រគល់អាល់កុលដល់ មណ្ឌលសុខភាព ដូង និងមណ្ឌលសុខភាពអង្គប្រស្រែ ក្នុងមួយមណ្ឌលសុខភាពទទួលបាន ១០ លីត្រ ។
ក្នុងឱកាសនោះលោកជំទាវ ដួង វណ្ណា បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់បងប្អូនទាំងអស់ដោយក្តីនឹករលឹក សូមកុំមានការព្រួយបារម្មណ៍ត្រូវគិតគូពីសុខភាព ហើយបងប្អូនដែលទើបត្រឡប់មកពីក្រៅប្រទេស ត្រូវនៅដាច់ដោយឡែកពីគេរយៈពេល ១៤ ថ្ងៃ កុំឱ្យជួបជុំហូបចុកគ្រឿងស្រវឹងក្នុងពិធីផ្សេងៗ ។ លោកជំទាវបានជម្រាបពីស្ថានការណ៍វិវត្តន៍ថ្មី នៃជំងឺកូវីដ១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងវិធានការទប់ស្កាត់ការរីករាលដាលវីរុសកូវីត១៩ ព្រមទាំងសូមឲ្យបងប្អូនទាំងអស់យកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ និងរក្សាអនាម័យ ជាពិសេស អនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និងបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ដែលកំពុងតែកើតមានទ្បើងនៅក្នុងប្រទេសយើង ។