• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីវិធានការកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ ១៩នៅស្រុកស្ទោង

នៅថ្ងៃអង្ការ ទី ១៤ ខែមេសា ឆ្នាំ២០២០ នេះលោក ង៉ាង ស សមាជិកគណ:កម្មាធិការសាខា បានបន្តចុះយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីវិធានការកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ ១៩ ដល់អជ្ញាធរថ្នាក់ភូមិចំនួន ២៧នាក់ ស្រីចំនួន២នាក់ និងចុះតាមខ្នងផ្ទះដែល មានប្រជាពលរដ្ឋចូលរួមចំនួន ៥២នាក់ ស្រី៣៦នាក់ ស្ថិតក្នុងឃុំ រុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ។ក្នុងឱកាសនោះលោក ង៉ាង ស បានប្រើប្រាស់ផ្ទាំងរូបភាពធ្វើការណែនាំពន្យល់ដល់ប្រជាពលរដ្ឋពីវិធីបង្ការទប់ស្កាត់ ហានិភ័យការឆ្លងជំងឺកូវីដ១៩ និងការបិទខិតប័ណ្ណតាមខ្នងផ្ទះ ចែកប័ណ្ណប្រកាសជូនប្រជាពលរដ្ឋ និងបានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបចូលរួមអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល នូវអនាម័យជាប្រចាំ ជាពិសេសការលាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុល ៧៥% និងត្រូវបរិភោគអាហារដែលចម្អិនបានឆ្អិនល្អ ហើយត្រូវពាក់ម៉ាស់ ឬក្រមា ពេលចេញក្រៅផ្ទះជាដើម។

ក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយនេះសាខាបានប្រើប្រាស់សម្ភារៈដែលជាអំណោយរបស់កាកបាទក្រហមកម្ពុជា រួមមាន៖ ប័ណ្ណប្រកាសចំនួន២០០សន្លឹក ខិត្តប័ណ្ណរូបភាព ៤០សន្លឹក និងសាប៊ូដុំ៣០ដុំ និងបន្ថែមនូវថ្នាំសម្លាប់មេរោគ ចំនួន៥៥ដប និងក្រមាចំនួន១៧០ផងដែរ៕