• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងបង្ការការចម្លងជំងឺកូវីដ ១៩ នៅខេត្តព្រៃវែង

នៅថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ជា សុមេធី ប្រធានគណ:កម្មាធិការសាខា បានចាត់អោយមន្ត្រីក្រុមប្រតិបត្តិសាខា និងអ្នកស្ម័គ្រចិត្តកក្រក ចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងបង្ការការចម្លងជំងឺកូវីដ ១៩ តាមទីសាធារណៈ និងបង្រៀនពីរបៀបលាងដៃអោយត្រឹមត្រូវ នៅតាមខ្នងផ្ទះនៅសង្កាត់ចំនួន ៤គឺ៖ សង្កាត់កំពង់លាវ ជើងទឹក បារាយណ៍ និងសង្កាត់តាកោ នៅក្នុងភូមិចំនួន ៩ បានចំនួន ៤០ខ្នងផ្ទះ ដែលមានអ្នកចូលរួមសរុបចំនួន ២០៩នាក់ ស្រី ៩០នាក់ បានបិទផុស្ទ័រ អស់ចំនួន ២០សន្លឹក និងបានចងបដាអំពីការកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ និងរបៀបលាងសម្អាតដៃជាមួយសាប៊ូ និងទឹក(យ៉ាងហោចណាស់ ១នាទី) នៅចំណុចទីប្រជុំជនចំនួន ៥ទីតាំង នៅក្នុងក្រុងព្រៃវែង។

នាឱកាសនោះ ក្រុមការងារទាំងអស់ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប សូមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេស៖
១. លាងដៃឲ្យបានញឹកញាប់នឹងជាប្រចាំជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ
២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ
៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ
៤. ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់
៥. បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ
៦. ជៀសវាងប៉ះពាល់ជាមួយសត្វព្រៃរស់ ឬកន្លែងចិញ្ចឹមសត្វដោយគ្មានពាក់សម្ភារៈការពារខ្លួន។

សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទាក់ទងទៅលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ។

ក្នុងនោះសម្ភារៈដែលសាខា បានផ្តល់ជូនគ្រួសារដែលបានទទួលការផ្សព្វផ្សាយពីជំងឺកូវីដ១៩ ដែលមានជីវភាពខ្វះខាត ទទួលបាន សាប៊ូ ១ដុំ។