
យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងបង្ការការចម្លងជំងឺកូវីដ១៩នៅស្រុករវៀង
នៅរសៀលថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០នេះ លោក អ៊ុំ សុភឿន ប្រធានគណ:កម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុករវៀង និងក្រុមការងារ បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ នៅភូមិកំពត សង្កែរូង ថ្កែង ឃុំរហ័ស ភូមិកក់ពោន ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ ។សាខាខេត្តបានចែកសាប៊ូ Protect ដល់ដៃប្រជាពលរដ្ឋ និងបិទPoster ស្តីពីវិធីកាត់បន្ថយហានិ ភ័យពីការឆ្លងជំងឺកូវីដ១៩ ដល់ជញ្ជាំងផ្ទះប្រជាពលរដ្ឋ និងតូបលក់ឥវ៉ាន់ ដែលសាខាបានទទួលបានពីកាកបាទក្រហមកម្ពុជា និងបានអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលមានអត្ថន័យអប់រំដូចខាងក្រោម៖
១-លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលហ្សែល
២-ខ្ទប់មាត់ និងច្រមុះនៅពេលក្អក ឬកណ្តាស់ដោយប្រេីកែងដៃឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ
៣-ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្តៅ ក្អក ឬផ្តាសាយ
៤-ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់
៥-បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ
៦-ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ ។