• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងបង្ការការចម្លងជំងឺកូវីដ១៩នៅស្រុកកំចាយមារ

នៅថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមឧកញ៉ា ជឹម សុខ អនុប្រធានគណៈកម្មាធិការសាខា តំណាង ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំមន្រ្តីក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុក យុវជនកក្រក និងអ្នកស្ម័គ្រចិត្ត បានចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងបង្ការការចម្លងជំងឺកូវីដ១៩ តាមរយៈការផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាលដោយឧគ្ឍោសនសព្ទ បិទប័ណ្ឌផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវិដ១៩ តាមទីសាធារណៈ និងបង្រៀនរបៀបលាងដៃអោយត្រឹមត្រូវ នៅតាមខ្នងផ្ទះនៅស្រុកកញ្រ្ចៀច កំចាយមារ កំពង់ត្របែក និងស្រុកព្រះស្តេច បានចំនួន ៨០ខ្នងផ្ទះ ដែលមានអ្នកចូលរួមសរុបចំនួន ៣៥២នាក់ ស្រី ២០០នាក់ នៅក្នុងឃុំចំនួន ៤ ស្មើនិង ១៤ភូមិ និងបានបិទផុសស្ទ័រ អស់ចំនួន ១០៧សន្លឹក ។

ក្នុងនោះដែរ ក៍មានការចូលរួមផ្សព្វផ្សាយពីក្រុមគ្រូពេទ្យនៅមណ្ឌលសុខភាពស្រុកកញ្រ្ជៀចផងដែរ។

នាឱកាសនោះ ឯកឧត្តមឧកញ៉ា អនុប្រធាន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមអនុវត្តវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (Covid-19) ដូចខាងក្រោម៖
១. លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលហ្សែល
២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រេីកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ
៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ
៤. ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់
៥. បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ
៦. ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ
សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទំនាក់ទំនងលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ ។

ក្នុងនោះសម្ភារៈដែលសាខា បានផ្តល់ជូនរួមមានៈ
-អនុសាខានីមួយៗទទួលបាន៖ អាល់កុល ៨លីត្រ ផុស្ទ័រ ១៥សន្លឹក សាប៊ូ ៨ដុំតូច។
-គ្រួសារដែលបានទទួលការផ្សព្វផ្សាយពីជំងឺកូវីដ១៩ ដែលមានជីវភាពខ្វះខាត ទទួលបាន៖ អង្ករ ២៥គ.ក ត្រី ខ ១យួរ សាប៊ូ ១ដុំ និងអាវចំនួន ៥។
-អ្នកស្ម័គ្រចិត្តទទួលបាន៖ អាល់កុល ២៥០ml និងសាប៊ូ ១ដុំ។