• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីការត្រៀមបង្ការ និងវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺ កូវីដ១៩ នៅខេត្តកណ្តាល

នៅថ្ងៃសៅរ៍៥កើតខែចេត្រឆ្នាំកុរឯកស័កព.ស.២៥៦៣ត្រូវនឹងថ្ងៃទី២៨ខែមីនាឆ្នាំ២០២០ដោយបានអនុវត្តតាមប្រសាសន៍ណែនាំរបស់ឯកឧត្តមគង់សោភ័ណ្ឌប្រធានគណ:​​ កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្រុមប្រតិបត្តិសាខាបានដឹកនាំកម្លាំងអ្នកស្ម័គ្រចិត្តកាកបាទក្រហម និងយុវជនកាកបាទក្រហមកម្ពុជាសរុបចំនួន ៩នាក់បានចុះផ្សព្វផ្សាយនូវខ្លឹមសារស្តីពីការទប់ស្កាត់ និងវិធានការការពារការរីករាលដាលនៃជំងឺ COVID-29 នៅទីប្រជុំជនមួយចំនួនតាមដងផ្លូវជាតិលេខ២ ,ផ្លូវជាតិលេខ៣ ,តាមផ្លូវលំមួយចំនួននៅក្នុងភូមិសាស្ត្រនៃឃុំចំនួន១០ របស់ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

សូមបញ្ជាក់ជូនថា ៖ សកម្មភាពនេះ សាខាបានធ្វើការផ្សព្វផ្សាយដោយប្រើប្រាស់រថយន្តបំពាក់នូវឧបករណ៍បំពងសម្លេងផ្សព្វផ្សាយនូវខ្លឹមសារស្តីពីការទប់ស្កាត់ និងវិធានការការពារការរីករាលដាលនៃជំងឺ COVID-29 របស់
ក្រសួងសុខាភិបាល ,ការផ្សព្វផ្សាយដោយផ្ទាល់មាត់ជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិ ,ការចុះបិទ Poster នៅតាមទីសាធារណ: បានចំនួនសរុប ១៥០សន្លឹក និងបានចែកសាប៊ូ Protex ដល់ប្រជាពលរដ្ឋ បានចំនួន ១៣២ដុំសម្រាប់ទុកលាងសម្អាតដៃផងដែរ ៕