• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីការត្រៀមបង្ការ និងវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺ កូវីដ១៩ នៅខេត្តមណ្ឌលគិរី

នាព្រឹកថ្ងសៅរ៍ ៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក​ព.ស​.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ​២០២០សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរីបានបើកយុទ្ធនាការផ្សព្វផ្សាយអំពីវិធានការណ៍បង្ការនិងកាត់បន្ថយហានិភ័យនៃជំងឺឆ្លងបង្កដោយកូរ៉ូណាវីរុសថ្មីនិងផ្ដល់ជូនអាល់កុល ម៉ាស់និងខិតបណ្ណផ្សព្វផ្សាយអំពីការទប់ស្កាត់ និងការរីករាលដាលនៃជំងឺកូវីដ១៩ COVID-19 ដែលជាអំណោយរបស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនប្រជាពលរដ្ឋក្នុងស្រុកអូរាំងសរុបចំនួន ៧២គ្រួសារ ស្មើនឹង ៣៩៩នាក់ (ស្រី ២០៣) ក្រោមវត្តមាន លោកជំទាវ វិន ស៉ីធួន អនុប្រធាន​គណៈកម្មាធិការ​សាខា និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អាជ្ញាធរ​ដែនដី មន្ទីរ​-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ស្ថិតនៅទីតាំងចំនួន២ឃុំ គឺឃុំសែនមនោរម្យ និងឃុំដាក់ដាំ ស្រុកអូរាំង ខេត្តមណ្ឌលគិរី​។​ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ​អនុប្រធាន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខនិងក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេច​តែងតែ​គិតគូរ​យកចិត្តទុកដាក់​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ ដែលមានទុក្ខលំបាក ជនងាយរងគ្រោះ ជនរងគ្រោះ​ដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិន​ប្រកាន់​រើស​អើង​វណ្ណៈ ជាតិសាសន៌ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ ទន្ទឹមនឹង​នេះដែរ លោកជំទាវ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ខិតខំយកចិត្តទុកដាក់ថែរក្សាសុខភាព ប្រកាន់ខ្ជាប់​នូវ​អនាម័យ​ល្អ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ដើម្បី​ជៀសវាង​ពីជំងឺនានា ជាពិសេស​ជំងឺឆ្លងកូវីដ១៩ ដែលធ្វើមនុស្សជាតិនៅលើពិភពលោកព្រួយបារម្ភ ដោយអនុវត្តតាមវិធីងាយៗដូចខាងក្រោម៖
១.លាងដៃនិងសាប៊ូទឹកស្អាតឬទឹកអាល់កុល អាល់កុលហ្សែល អោយបានញឹកញាប់
២.នៅពេលក្អក ឬកណ្តាស់ត្រូវខ្ទប់មាត់ និងច្រមុះដោយប្រើកែងដៃ ឬក្រដាស់អនាម័យ រួចបោះចោលក្នុងធុងសំរាមភ្លាម បន្ទាប់​មកលាងដៃរបស់អ្នកជាមួយសាប៊ូនិងទឹកស្អាត។
៣.ជៀសវាងប៉ះពាល់ ភ្នែក ច្រមុះ ឬមាត់
៤.កាត់បន្ថយការជួបជុំក្នុងសង្គម និងការចំណាយពេលវេលានៅកន្លែងប្រមូលផ្ដុំ
៥.ជៀសវាងប៉ះពាល់​ជិតស្និទ្ធ​ជាមួយអ្នកមានជំងឺផ្លូវដង្ហើមស្រួច ដូចជាគ្រុនក្ដៅ ក្អក កណ្ដាស់ ឬផ្ដាសាយ