• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

យុទ្ធនាការអប់រំនិងបាញ់ថ្នាំសម្លាប់មេរោគ ទប់ស្កាត់ និងបង្ការជំងឺឆ្លង កូវីដ១៩នៅខេត្តបាត់ដំបង

ព្រឹកថ្ងៃចន្ទ ៥រោច ខែភទ្របទ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ០៧ ខែកញ្ញាឆ្នាំ ២០២០ លោក យ៉ាន ឧត្តម នាយករងសាខា រួមជាមួយអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា បានធ្វើ យុទ្ធនាការអប់រំនិងបាញ់ថ្នាំសម្លាប់មេរោគ ទប់ស្កាត់ និងបង្ការ ជំងឺឆ្លង កូវីដ១៩ (Covid-19) តាមអគារ សិក្សា នៃគ្រឹះស្ថានសិក្សាចំនួន ៣ ៖រួមមានវិទ្យាល័យសម្តេចឪ សាលាបឋមសិក្សាសម្តេចជាស៊ីម និងសាលាបឋមសិក្សាហ៊ុន សែន អូចារ ក្រុងបាត់ដំបងបាញ់បានចំនួន១២អគារមានសិស្សសរុប ចំនួន ៧០១៣នាក់។ ឆ្លៀតក្នុងឱកាសនោះផងដែរ លោក យ៉ាន ឧត្តម ក្នុងនាមឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន

ប្រធានគណៈ កម្មាធិការសាខាបានសំណូមពរដល់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់បន្តប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩ ដោយអនុវត្តន៍តាមវិធានអនាម័យ តាមណែនាំរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជា ពិសេស ត្រូវធ្វើអនាម័យលាងសម្អាតដៃនឹងសាប៊ូឫអាល់កុល និងពាស់ម៉ាស់ ជាដើម ឱ្យបានជាប្រចាំ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីតដ-១៩។

លោកនាយករងសាខា បានឲ្យដឹងថា ជម្ងឺកូវីដ -១៩ នៅតែគំរាមគំហែងយ៉ាង ធ្ងន់ធ្ងរដល់អាយុ ជីវិតមនុស្ស ជាតិនៅលើ ពិភពលោក និងពុំទាន់មានវ៉ាក់សាំងការពារនៅឡើយ ។ ស្របពេលជាមួយនេះ កាកបាទក្រហកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជាប្រធាន និងសាខាកាកបាទក្រហកម្ពុជា រាជធានី /ខេត្ត ទាំង២៥ បាននឹងកំពុងធ្វើសកម្មភាពយ៉ាងសកម្មដើម្បីចូលរួមយុទ្ឋនាការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋសិស្សានុសិស្ស ឲ្យចូល រួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍របស់រាជរដ្ឋាភិបាលអំពីវិធីការពារមិនឲ្យឆ្លងរាលដាលព្រមទាំងបាញ់ថ្នាំ សម្លាប់ មេរោគ និងទប់ស្កាត់ ការពារការរីករាលដាលជម្ងឺកូវីដ-១៩ ដោយ បាន សហការ ជាមួយអាជ្ញាធរ ឃុំ សង្កាត់ ហើយនឹងបន្តឲ្យបានកាន់តែសកម្មថែមទៀត៕

ជាមួយគ្នានេះដែលក្រុមការងារសាខាខេត្តបានផ្តល់ជូនខិតប័ណ្ណស្តីពីវិធានការកន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ដល់សាលាគោលដៅសម្រាប់បិទផ្សព្វផ្សាយដល់សិក្សានុសិស្សទៅតាមថ្នាក់រៀន និងបរិវេនគ្រឹះ ស្ថាន សិក្សាក្នុង១សាលាចំនួន ១០០សន្លឹក សរុប៣០០សន្លឹកផងដែរ ។