• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

យុទ្ធនាការស្តីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាបន្ន»និង ទប់ស្កាត់ការីករាលដាលនៃការឆ្លងជម្ងឺកូវីដ១៩ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២២

នៅព្រឹកថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២២នេះសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានធ្វើយុទ្ធនាការស្តីពី «ការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាបន្ន» ដោយសហការជាមួយមន្ទីរសាធារណ:ការនិងដឹកជញ្ជូនខេត្ត ការិយាល័យចរាចណ៍ផ្លូវគោកខេត្តដោយមានការអញ្ជើញជាអធិបតីពីសំណាក់ ឯកឧត្តម សួស សុភក្រ្ភ័ ហេរញ្ញិកគណៈកម្មាធិការសាខា តំណាងឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា ដោយមានការចូលរួមពីមន្រ្តីសាខា មន្រ្តីមន្ទីរសាធារណ:ការនិងដឹកជញ្ជូនខេត្ត និងអញ្ជើញចូលរួមពីមន្ត្រីប្រតិបត្តិ និងមន្ត្រីសុវត្ថិភាពចរាចរណ៍ មន្រ្តីការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត យុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា សរុបចំនួន ៦៣នាក់ ស្ថិតនៅផ្លូវចំណុចប្រសព្វ ជាមួយផ្លូវជាតិលេខ៥ (៥៥C) និងផ្លូវខេត្តលេខ១៥៧១ ភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំ​បង ព្រំប្រទល់ ស្រុកបាណន់ ខេត្តបាត់ដំបង ។

ក្នុងឱកាសបើកយុទ្ធនាការខាងលើនេះ ឯកឧត្តម សួស សុភក្រ្ភ័ បានគូសបញ្ជាក់ថា ៖ «បន្ទាប់ពីស្ថានភាពនៃជំងឺកូវីដ-១៩នៅកម្ពុជាយើង មានសភាពធូរស្រាល ដែលបើកឱកាសដល់ការធ្វើដំណើរតាមដងផ្លូវកាន់តែមមារញឹកនោះ, គ្រោះថ្នាក់ចរាចរណ៍នៅជាបញ្ហាគួអោយព្រួយបារម្ភចំពោះសោកនាដកម្មនេះ ហើយមូលហេតុចម្បងដែលបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរនោះគឺមកពីមនុស្សម្នាក់ៗដែលមិនគោរពច្បាប់ចរាចរណ៍ ក្នុងនោះមានដូចជា ការបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាព មិនគោរពសញ្ញាចរាចរណ៍ មិនពាក់មួកសុវត្ថិភាពត្រឹមត្រូវ ការវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងការបើកបរក្នុងពេលស្រវឹងជាដើម។

សូមបញ្ជាក់ថាយុទ្ធនាការលើកកម្ពស់សុវត្ថិភាពចរាចណ៍ក្រុមការងារបានចែកជូនប្រជាពលរដ្ឆ សំនួរចម្លើយយកមួកសុវត្ថិភាពចំនួន ១០មួក សៀវភៅច្បាប់ចរាចណ៍ផ្លូវគោក ១២០ក្បាល ,សៀវភៅម៉ូតូអ្វីដែលអ្នកបើកបរទោចក្រយាយយន្តត្រូវដឹង ២៥០ក្បាល,លក្ខខណ្ឌអ្វីដែលអ្នកបើកបរត្រូវដឹង ៤០០សន្លឹក,ប្រការសំខាន់ៗដែលត្រូវចងចាំចំពោះអ្នកបើកបរប្រើប្រាសផ្លូវ ៤០០សន្លឹក,ស្ទីកឃ័រចំណាំងផ្លាត ៦០០បន្ទះ,Poster មួកសុវត្ថិភាព១៥០,បណ្ណប្រកាសខ្ញុំអាចធ្វើបានគោរពសិទ្ធិជនពិការ៣៥០សន្លឹក, បណ្ណប្រកាសមួកសុវត្ថិភាព ១០០សន្លឹក សម្រាប់ជូនប្រជាពលរដ្ឋដែលធ្វើដំណើតាមដងផ្លូវផងដែរ៕