• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

យុទ្ធនាការស្តីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាបន្ន»និង ទប់ស្កាត់ការីករាលដាលនៃការឆ្លងជម្ងឺកូវីដ១៩ នៅខេត្តបាត់ដំបង

នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២នេះសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានធ្វើយុទ្ធនាការស្តីពី «ការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាបន្ន» ដោយសហការជាមួយមន្ទីរសាធារណ:ការនិងដឹកជញ្ជូនខេត្ត ការិយាល័យចរាចណ៍ផ្លូវគោកខេត្ត ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា ស្ថិតនៅផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងមុខរង្វង់មូលលោកតាដំបងគ្រញូង ក្រុងបាត់ដំបង សរុប៧៥ នាក់។ ថ្លែងក្នុងឱកាសយុទ្ធនាការខាងលើនេះ ឯកឧត្តម សួសុខ លូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមន្ត្រីសុវត្ថិភាពចរាចរណ៍ ក្មួយៗយុវជនកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ក្នុងការចូលរួមអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក៏ដូចជាចូលរួមក្នុងការអប់រំផ្សព្វផ្សាយ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋយើងឱ្យចូលរួមលើកកម្ពស់ និងពង្រឹងការអនុវត្តច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ជាពិសេសក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ឆ្នាំ២០២២នេះ។

ឯកឧត្តមប្រធានគណ:កម្មាធិការសាខា បានគូសបញ្ជាក់ថា ៖ «បញ្ហាគ្រោះថ្នាក់ចរាចរណ៍គឺជារឿងដែលយើងត្រូវយកចិត្តទុកដាក់ក្នុងការដោះស្រាយទាំងអស់គ្នាដែរ ក៏ប៉ុន្តែបញ្ហាទាំងអស់នេះ យើងអាចចូលរួមទប់ស្កាត់ កាត់បន្ថយ និងត្រៀមបង្ការបាន តាមរយៈការចូលរួមអនុវត្តច្បាប់របស់ពលរដ្ឋម្នាក់ៗ ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាក់ស្តែងបច្ចុប្បន្ននៅប្រទេសកម្ពុជា គឺបណ្តាមកពី

កាបើកបរមិនពាក់មួកសុវត្ថិភាព និងខ្សែក្រវ៉ាត់សុវត្ថិភាព  បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង បើកបរវ៉ាជែងគ្មានសុវត្ថិភាព បើកបរមិនគោរពសិទ្ធអទិភាព ខ្វះការពិនិត្យយានយន្តមុនពេលបើកបរ បើកបរហួសល្បឿនកំណត់ បើកបរមិនចេះអធ្យាស្រ័យគ្នា។

សូមបញ្ជាក់ថាយុទ្ធនាការលើកកម្ពស់សុវត្ថិភាពចរាចណ៍ក្រុមការងារបានចែកជូនប្រជាពលរដ្ឆ សំនួរចម្លើយយកមួកសុវត្ថិភាពចំនួន ៤០មួក សៀវភៅច្បាប់ចរាចណ៍ផ្លូវគោក ១៥០ក្បាល ,សៀវភៅម៉ូតូអ្វីដែលអ្នកបើកបរទោចក្រយាយយន្តត្រូវដឹ ៣៥០ក្បាល,លក្ខណបណ្ណអ្វីដែលអ្នកបើកបរត្រូវដឹង ៤៥០សន្លឹក,ប្រការសំខាន់ៗដែលត្រូវចងចាំចំពោះអ្នកបើកបរប្រើប្រាសផ្លូវ ៥០០សន្លឹក,ស្ទីកឃ័រចំណាំងផ្លាត ៦០០បន្ទះ,Poster មួកសុវត្ថិភាព៣៥០,បណ្ណប្រកាសខ្ញុំអាចធ្វើបានគោរពសិទ្ធិជនពិការ៣៥០សន្លឹក, បណ្ណប្រកាសមួកសុវត្ថិភាព ៣៥០សន្លឹកនិងជែលលាងដៃសម្លាប់មេរោគជាច្រើន សម្រាប់ជូនប្រជាពលរដ្ឋដែលធ្វើដំណើតាមដងផ្លូវផងដែរ៕