• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

យុទ្ធនាការសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅស្រុកតាំងគោកខេត្តកំពង់ធំ

ចុះយុទ្ធនាការសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅស្រុកតាំងគោក ក្នុងគោលបំណងចូលរួមកាត់បន្ថយអត្រា ស្លាប់ របួស ពិការ ដោយគ្រោះថ្នាក់ចរាចរណ៍នៅ រដូវបុណ្យភ្ជុំបិណ្ឌ ក្រោមឣធិបតីភាព លោក ហាក់ ម៉ុងហួត ប្រធានគណ:កម្មាធិការឣនុសាខាកាកបាទក្រហមកម្ពុជា ស្រុកតាំងគោក និង លោក កែវ ផល នាយកប្រតិបត្តិសាខាកក្រកខេត្តកំពង់ធំ ធ្វើនៅវិទ្យាល័យទ្រៀល និងមុខផ្សាររំលង ឃុំទ្រៀល ស្រុកតាំងគោក។ ព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ មន្រ្តីការងារយុវជនសាខា បានសហការជាមួយការិយា​ល័យ​ចរាចរណ៍ផ្លូវគោកខេត្តមន្ទីរសាធារណ:និងដឹកជញ្ជូនខេត្តកំពង់ធំបានអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ដល់យុវជនកក្រក យុវជនកាយរិទ្ធជាតិកម្ពុជា និងយុវសិស្ស សរុបចំនួន ៣៥០នាក់ ស្រី ២១៩នាក់ បានយល់ដឹង នូវប្រធានបទ ៖១.ស្ថានភាពទូទៅនៃគ្រោះ ថ្នាក់ ចរាចរណ៍ក្នុងខេត្តកំពង់ធំ សង្ខេបច្បាប់ចរាចរណ៍ចំណុចសំខាន់ៗពាក់ព័ន្ធនិងការប្រប្រាស់ទោចក្រយានយន្ត អនុក្រឹដ្ឋផាកពិន័យអន្តរការ សញ្ញាចរាចរណ៍ និងការប្រើប្រាស់ គន្លងផ្លូវ ២. វិធីពាក់មួកសុវត្ថិភាពប្រាំជំហានឱ្យបានត្រឹមត្រូវ អត្ថប្រ យោជន៍នៃការ ប្រើប្រាស់មួកសុវត្ថិភាព និងថ្មើជើងប្រកបដោយសុវត្ថិភាព អមដោយ ចំរៀងសុវត្ថិភាពចរាចរណ៍ ។ ក្រោយពីការផ្សព្វផ្សាយជារួមត្រូវបានបញ្ចប់ ក្រុមយុវជនបែងចែកជា ៤ក្រុម ដែលដឹកនាំដោយ ក្រុមការងារមាន វិរសេនីយ៍ឯក ព្រំ ចាន់ថុល នាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត អធិការរងស្រុកតាំងគោក លោកនាយក នាយករងវិទ្យាល័យ លោកគ្រូទីប្រឹក្សាយុវជនកក្រក និងមន្រ្តីសាខាកបាទក្រហមកម្ពុជាខេត្ត ដឹកនាំ សមាសភាពយុវជនចំរុះ ស្ម័គ្រចិត្តចុះអប់រំបន្ត និងចែកខិតប័ណ្ណ ដល់ថ្នាក់រៀនចំនួន ៥ថ្នាក់(ថ្នាក់ទី១០ ១១ ១២) មានសិស្សចូលរួមសរុប២៤៨នាក់ ស្រី១៤៣នាក់ ហើយបានចែកខិតប័ណ្ណ សញ្ញាចរាចរណ៍ ៣៥០សន្លឹក បិទរូបភាពផ្ទាំងធំពាក់មួកសុវត្ថិភាព២០០សន្លឹក ខិតប័ណ្ណ ពិការភាព ខ្ញុំអាចធ្វើបាន ៣៥០សន្លឹក និងសន្លឹកតូចដប់ ចំណុច ដើម្បីសុវត្ថិភាពចរាចរណ៍ ៣៥០សន្លឹក ដល់យុវសិស្សដែលបានចូលរួម ជូនមួកសុវត្ថិភាពឣ្នកចូលរួមឆ្លើយសំណួរបានត្រឹមត្រូវ សរុបចំនួន៣០មួក៕