• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

យុទ្ធនាការសុវត្ថិភាពចរាចរណ៍ “ការពារជីវិតអ្នក និងពិការភាព ពីគ្រោះថ្នាក់ចរាចរណ៍”នៅស្រុកសូត្រនិគម

នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានសហការជាមួយ មន្ទីរសាធារណការ និងដឹជញ្ជូនខេត្ត ស្នងការដ្ឋាននគរបាលខេត្តសៀមរាប មន្ទីរអប់រំយុវជន និងកីឡាខេត្ត ព្រមទាំងរដ្ឋស្រុកសូទ្រនិគម រៀបចំយុទ្ធការសុវត្ថិភាពចរាចរណ៍ក្រោមប្រធានបទ “ការពារជីវិតអ្នក និងពិការភាព ពីគ្រោះថ្នាក់ចរាចរណ៍” ដោយបានការអញ្ជើញចូលរួមជាគណៈអធិបតីមាន ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខា លោកជំទាវ សោម សេរីវឌ្ឍន៍ នាយិកានាយកដ្ឋានធនធានមនុស្សកាកបាទក្រហមកម្ពុជា និងមានការចូលរួមពីតំណាងស្នងការនគរបាលខេត្ត មន្ទីរសារធារណការ និងដឹកជញ្ជូនខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត គណៈកិត្តិយស គណៈកម្មាធិការអនុសាខាស្រុកសូទ្រនិគម លោកគ្រូ អ្នកគ្រូទីប្រឹក្សា អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា យុវជន ស.ស.យ.ក និងសិស្សានុសិស្សសរុបជិត២០០នាក់។ យុទ្ធនាការនេះប្រារព្ធនៅវិទ្យាល័យដំដែក ស្រុកសូទ្រនិគម និងបានហែក្បួនទៅកាន់ផ្សារ ដំដែក ដើម្បីចែកខិតបណ្ណអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ សិស្សនិស្សត អាជីវករ និងសាធារណៈជនឱ្យយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក និងស្លាកសញ្ញាចារចរណ៍នានានៅតាមដងផ្លូវជាពិសេសគឺដាស់ស្មារតីប្រជាពលរដ្ឋឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន។ ជាមួយគ្នានេះដែរក៏មានរៀបចំ សំណួរចម្លើយ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ព្រមទាំងបិទចំណាំងផ្លាតនៅតាមយានយន្តមួយចំនួនផងដែរ។ ហើយក្រុមការងារក៏បានបែងចែកក្រុមចុះអប់រំដោយផ្ទាល់នៅក្នុងផ្សារ និងបរិវេណផ្សារផងដែរ។

 

នាក្នុងឱកាសនោះ ឯកឧត្តម គុជ លីណា បានលើកឡើងថា យុទ្ធនាការនេះជាសារមួយដ៏សំខាន់ក្នុងការដាស់ស្មារតីប្រជាពលរដ្ឋ ពិសេសក្នុងឱកាសរដូវកាលភ្ជុំបិណ្ឌ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាឲ្យបានខ្ជាប់ខ្ជួន ដើម្បីចូលរួមកាត់បន្ថយនូវការគ្រោះថ្នាក់ចរាចរណ៍  ស្របតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  “ថ្ងៃនេះថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍”។ ឯកឧត្តមបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ ចៀសផុតបានគឺពឹងលើការចូលរួមពីយើងគ្រប់គ្នា ពោលគឺផ្តើមចេញពីបុគ្គលខ្លួនយើងម្នាក់ៗដោយគោរព និងអនុវត្តតាមច្បាប់ចរាចរណ៍ ជាពិសេសមិនត្រូវបើកបរក្រោមឥទ្ធពលគ្រឿងស្រវឹង កុំបើកបរលើសល្បឿនកំណត់ គោរពសិទ្ធិអាទិភាពជូនជនពិការពេលប្រើប្រាស់ផ្លូវ មុនពេលបើកបរត្រូវពិនិត្យយានយន្ត ពាក់មួកសុវត្ថិភាព និងពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពឱ្យបានត្រឹមត្រូវ បើកបរចេះយោគយល់អាធ្យាស្រ័យគ្នា។