• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

យុទ្ធនាការផ្សព្វផ្សាយពីសុវត្ថិភាពចរាចណ៍របស់យុវជនកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់

នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែ តុលា ឆ្នាំ២០២១ លោក វ៉ាន់ហ៊ាង នាយកសាខា បានចុះធ្វើយុទ្ធនាការដឹកនាំកម្លាំងយុវជនកាកបាទក្រហមកម្ពុជាចំនួន១០នាក់ មន្រ្តីសាខា៦នាក់ ស្ម័គ្រចិត្ត១០នាក់ ប៉ូលីសចំនួន១៥នាក់បានចុះអនុត្តការងារសុវត្ថិភាពចរាចណ៍នៅចំណុចផ្លូវកែងស្តុបចូលផ្សារភួពុយចំនួន១កន្លែង ។ សកម្មភាពអនុវត្តការងារសុវត្ថិភាពចរាចរណ៍ គឺក្នុងគោលបំណងជួយផ្សព្វផ្សាយដល់សាធារណ:ជនទូទៅ ដើម្បីឲ្យបានយល់ដឹងកាន់តែប្រសើរពីច្បាប់ចរាចរណ៍ផ្លូវគោកនៃព្រះរាជាណាចក្រកម្ពុជា ដោយចូលរួមកាត់បន្ថយនូវអត្រារងគ្រោះថ្នាក់ផ្សេងៗ ដែលបណ្តាលមកពីការបើកបរមិនគោរពច្បាប់ចរាចរណ៍ ពិសេសបើកបរដោយខ្វះការប្រុងប្រយ័ត្ន និងធ្វេសប្រហែសជាដើម ។ជាមួយគ្នានោះដែរសាខាបានចែកមួកសុវត្ថិភាព ដល់ប្រជាពលរដ្ឋចំនួន៣១នាក់  និងផ្សព្វផ្សាយបញ្រ្ជាបនូវវិធានការបង្ការ ទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ ខិត្តប័ណ្ណ៣ការពារ ៣កុំ ចំនួន១៥០សន្លឹក ខិតប័ណ្ណយល់ដឹងពីពិការរភាពចំនួន៥០០ ចំណាំង១០០សន្លឹក សៀវភៅយល់ដឹងពីអនុគ្រឹត្យ៣០០សន្លឹក ប័ណ្ណយល់ដឹងពីមួកសុវត្ថិភាព២០០សន្លឹក អ្នកចូលរួមសរុបមាន៤៣នាក់ ស្រី១០៕