• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

យុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ នៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

នៅថ្ងៃ៣០ ខែមីនា ឆ្នាំ ២០២១ នេះ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាសាខា ដឹកនាំមន្ត្រីប្រតិបត្តិសាខា យុវជនកាកបាទក្រហម ក្រុមកាងារកាកបាទក្រហមសង្កាត់ស្មាច់មានជ័យ សហការជាមួយ អាជ្ញាធរសង្កាត់ស្មាច់មានជ័យ ក្រុងខមេរភូមិន្ទ សរុបចំនួន ១៩ នាក់ ស្រី ១០ នាក់ បន្តចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ រស់នៅក្នុងសង្កាត់ស្មាច់មានជ័យ ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលក្រុមការងារបានផ្សព្វផ្សាយដល់គ្រួសារចំនួន ៣១១ គ្រួសារស្មើហ្នឹង ៦៣៤ នាក់ស្រី ៣០៣នាក់ ។

ក្នុងយុទ្ធនាការផ្សព្វផ្សាយនេះ ក្រុមការងារផ្សព្វផ្សាយបានប្រើប្រាស់ អាកុលលាងដៃ ចែកម៉ាស ចំនួន ១៥០ ម៉ាស់ កឹបផ្ទាំងរូបភាពផ្សព្វផ្សាយ ៣៨ សន្លឹក ប័ណ្ណផ្សព្វផ្សាយសន្លឹកបត់ ១៦៥សន្លឹក ប័ណ្ណផ្សព្វផ្សាយសន្លឹកតូច ២២០សន្លឹក និង ប្រើប្រាស់មេក្រូ២ សម្រាប់ចាក់សារសំឡេង ផ្សព្វផ្សាយ ស្តីពីវិធានការការពារ និងរក្សាអនាម័យ ជាពិសេសអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា “៣ ការពារ ៣កុំ ២ ចូលរួម និង សារអប់រំនានារបស់ក្រសួងសុខាភិបាលរួមមាន៖

១. លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលហ្សែល ។

២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រេីកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ។

៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ ។

៤.ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់ ។

៥.បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ ។

៦. ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ ។

សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ ។ ជាមួយគ្នានោះដែរក្រុមការងារក៏បានផ្សព្វផ្សាយអោយបងប្អូនប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាផងដែរ។