• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

យុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ និងអាជីវករផ្សារដងទង់ ផ្សារភូមិ៤ ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង

ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសុខភាពបងប្អូន ពុកម៉ែ ប្រជាពលរដ្ឋនៅតាមសហគមន៍ពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃ២៩ ខែមីនា ឆ្នាំ ២០២១ នេះ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាសាខា ដឹកនាំមន្ត្រីប្រតិបត្តិសាខា យុវជនកាកបាទក្រហម ក្រុមការងារកាកបាទក្រហមសង្កាត់ដងទង់ ស្ទឹងវែង សហការជាមួយក្រុមការងារនៃមន្ទីរសុខាភិបាលខេត្ត អាជ្ញាធរក្រុងខមេរភូមិន្ទ ប្រជាការពារ សរុបចំនួន ៥០ នាក់ ស្រី ២២ នាក់ បន្តចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ រស់នៅក្នុងសង្កាត់ដងទង់ សង្កាត់ស្ទឹងវែង និងអាជីវករផ្សារដងទង់ ផ្សារភូមិ៤ ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលក្រុមការងារបានផ្សព្វផ្សាយដល់គ្រួសារចំនួន ២៣៨ គ្រួសារស្មើហ្នឹង ៥១២ នាក់ស្រី ២០១នាក់ ។

ក្នុងយុទ្ធនាការផ្សព្វផ្សាយនេះ ក្រុមការងារផ្សព្វផ្សាយបានប្រើប្រាស់ អាកុលលាងដៃ ចែកម៉ាស ចំនួន ១៥០ ម៉ាស់ កឹបផ្ទាំងរូបភាពផ្សព្វផ្សាយ ៥១ សន្លឹក ប័ណ្ណផ្សព្វផ្សាយសន្លឹកបត់ ២៧៨ សន្លឹក ប័ណ្ណផ្សព្វផ្សាយសន្លឹកតូច ៣២០សន្លឹក និង ប្រើប្រាស់មេក្រូ៣ សម្រាប់ចាក់សារសំឡេង ផ្សព្វផ្សាយ ស្តីពីវិធានការការពារ និងរក្សាអនាម័យ ជាពិសេសអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា “៣ ការពារ ៣កុំ ២ ចូលរួម និង សារអប់រំនានារបស់ក្រសួងសុខាភិបាលរួមមាន៖

១. លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលហ្សែល ។២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រេីកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ។

៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ ។

៤.ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់ ។

៥.បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ ។

៦. ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ ។

ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ ។ ជាមួយគ្នានោះដែរក្រុមការងារក៏បានផ្សព្វផ្សាយអោយបងប្អូនប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាផងដែរ។