• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

យុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ នៅឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ

នៅថ្ងៃអង្គារ ៥កើតខែ អស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យក្រុមប្រតិបត្តិសាខា និងអ្នកស្ម័គ្រចិត្តចុះធ្វើយុទ្ធនាការផ្សព្វផ្សាយដល់ខ្នងផ្ទះប្រជាពលរដ្ឋសរុបចំនួន៥៥ខ្នងផ្ទះ អ្នកចូលរួមស្តាប់ចំនួន១៣៧នាក់ ស្រី៩៧នាក់ ស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ នៅក្នុងភូមិ បុសលាវលើ និងភូមិបុសលាវក្រោម ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។ ក្នុងការចុះអប់រំផ្សព្វផ្សាយនេះមន្ត្រីសាខាដែលទទួលបានការឧបត្ថម្ភជាថវិកាដោយសហព័ន្ធអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC)

បានប្រើប្រាស់និងចែកសាប៊ូ អាល់កុល បិទPoster ប្រើប្រាស់បដាផ្ទាំងធំសម្រាប់អប់រំ ព្រមទាំងសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ និងរក្សាអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

១-លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលហ្សែល

២-ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ

៣-ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ

៤-ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់

៥.-បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ

៦-ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ

សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ ៕