• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

យុទ្ធនាការផ្សព្វផ្សាយពីជំងឺកូវីដ-១៩ និងជំងឺគ្រុនឈីកនៅភូមិដូងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង

នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែភទ្របទ ឆ្នាំជូត ទោលស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម ម៉ុម  សារឿន  ប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត  និងមានការពីអ្នកស្ម័គ្រចិត្តភូមិបានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ និងជំងឺគ្រុនឈីក (CHIK) នៅក្នុងភូមិដូង ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។សាខាខេត្តបានចែកសាប៊ូ  Protex របស់សាខាដល់ដៃប្រជាពលរដ្ឋចំនួន៨៧ដុំ  និងបានចែកម៉ាស់ចំនួន១០០សន្លឹកបិទ Poster

ស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ដល់ជញ្ជាំងផ្ទះប្រជាពលរដ្ឋចំនួន៤៤សន្លឹក ដល់ខ្នងផ្ទះចំនួនប្រមាណ៥៦ខ្នងផ្ទះ  ដែលមានប្រជាពលរដ្ឋចូលរួមចំនួន ១២៦នាក់ មានស្រី៧៥នាក់ និងចែកប័ណ្ណប្រកាសស្តីពីរបៀបលាសម្អាតដៃជាមួយសាប៊ូនិងទឹកចំនួន៦៨សន្លឹកហើយ Poster ដែលសាខាបានទទួលបានពីកាកបាទក្រហមកម្ពុជាមា នអត្ថន័យអប់រំដូចខាងក្រោម ៖

១-លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ  ឬអាល់កុលហ្សែល

២-ខ្ទប់មាត់  និងច្រមុះនៅពេលក្អក  ឬកណ្តាស់ដោយប្រើកែងដៃ ឬក្រដាសអនាម័យរួចបោះចោល ក្នុង ធុងសំរាមឲ្យបាន ត្រឹមត្រូវ

៣-ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្តៅ ក្អក ឬផ្តាសាយ

៤-ជៀសវាង ប៉ះពាល់ភ្នែកច្រមុះ ឬមាត់

៥-បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ

៦-ស្វាគមន៍ដោយសំពះជំនួសការចាប់ ដៃ  ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកនាយកសាខា និងអ្នកស្ម័គ្រចិត្តភូមិ បានបញ្រ្ជាបការអប់រំផ្សព្វផ្សាយបន្ថែមអំពី វិធានការការការពារជំងឺគ្រុនឈាម និងគ្រុនឈីក ដោយការអនាម័យសំអាតបរិស្ថាន លប់ភក់ជ្រាំ បំផ្លាញជម្រកមូសខ្លាញី និងការទុកដាក់ទឹកផឹកអោយមានសុវត្តិភាពតាមគ្រួសារផងដែរ។