• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

យុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ និងជំងឺគ្រុនឈីក (CHIK) នៅក្នុងស្រុកបុរីអូរស្វាយសែនជ័យ

នៅថ្ងៃអង្គារ ៧កើត ខែភទ្របទ ឆ្នាំជូត ទោលស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២០ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម ម៉ុម​ សារឿន​ ប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យក្រុម​ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ និង​មាន​ការចូលរួមពីអ្នក​ស្ម័គ្រ​ចិត្ត​ភូមិ​ ​ បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ និងជំងឺគ្រុនឈីក (CHIK) នៅក្នុងភូមិ​កោះឈើទាលធំ ឃុំព្រះរំកិល ស្រុក​បុរី​អូរស្វាយ​សែន​ជ័យ​ ខេត្តស្ទឹងត្រែង​។សាខាខេត្តបានចែក​សាប៊ូ​ Protex របស់សាខាដល់​ដៃ​ប្រជាពលរដ្ឋ​ចំនួន​៧២ដុំ​ និងបានចែកម៉ាស់ចំនួន ១០០សន្លឹក

បិទ​Poster​ ស្តី​ពី​វិធី​កាត់​បន្ថយ​ហានិភ័យ​ពី​ការឆ្លង​ជំងឺ​កូវីដ​១៩​ ដល់​ជញ្ជាំង​ផ្ទះ​​ប្រជាពលរដ្ឋ​ចំនួន​៣៤សន្លឹក​​ ដល់​ខ្នង​ផ្ទះ​ចំនួន​ប្រមាណ ៦៥ខ្នងផ្ទះ​ ដែលមានប្រជាពលរដ្ឋចូលរួមចំនួន ១០៧នាក់ មានស្រី៦៨នាក់ និងចែកប័ណ្ណប្រកាសស្តីពីរបៀបលាសម្អាតដៃជាមួយសាប៊ូនិងទឹក​ចំនួន៦៥សន្លឹក​ ហេីយ​Poster ដែល​សាខា​បាន​ទទួលបាន​ពី​កាកបាទក្រហមកម្ពុជា​ មា​ន​អត្ថន័យ​អប់រំ​​ដូច​ខាងក្រោម​៖

១-លាង​ដៃ​ឲ្យ​បាន​ញឹកញាប់​ជា​មួយ​សាប៊ូ​ និង​ទឹក​ស្អាត​ ឬទឹក​អាល់​កុលលាង​ដៃ​ ឬអាល់កុល​ហ្សែល​

២-ខ្ទប់​មាត់​ និង​ច្រមុះ​នៅ​ពេល​ក្អក​ ឬកណ្តាស់ដោយ​ប្រេី​កែង​ដៃ​ឬ​ក្រដាស​អនាម័យ​ រួច​បោះ​ចោល​ក្នុង​ធុង​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​

៣-ជៀសវាង​ប៉ះ​ពាល់​ជិតស្និទ្ធ​ជាមួយ​អ្នក​ដែល​មាន​គ្រុន​ក្តៅ​ ក្អក​ ឬផ្តាសាយ

៤-ជៀសវាង​ប៉ះពាល់​ភ្នែក​ ច្រមុះ​ ឬមាត់

៥-បរិភោគ​អាហារ​ដែល​ចម្អិន​បាន​ឆ្អិន​ល្អ​

៦-ស្វាគមន៍​ដោយ​សំពះ​ ជំនួស​ការ​ចាប់​ដៃ​ ។