• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

យុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋនៅផ្សារសាមគ្គីទីរួមខេត្តកំពត

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ៣០ ខែ កក្កដា  ឆ្នាំ ២០២០ នេះដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពប្រជាពលរដ្ឋ ពីសំណាក់ ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានចាត់ឱ្យលោកមុំ ក្រឹង នាយកប្រតិបត្តិសាខា ដឹកនាំក្រុមប្រតិបត្តិសាខា ទីប្រឹក្សាយុវជន យុវជនកាកបាទក្រហមកម្ពុជា ដែលមានកម្លាំងចូលរួមសរុប១១នាក់ បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋនៅផ្សារសាមគ្គីទីរួមខេត្តកំពត បានចំនួន១៦៦នាក់។

គោលបំណងនៃការផ្សព្វផ្សាយនេះដើម្បីបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ជៀសវាងការឆ្លងរីករាលដាលចូលទៅក្នុងសហគមន៍។ លោកនាយកសាខា ក៏បានអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តន៍វិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (Covid-19)  ដូចខាងក្រោម៖

១.លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលហ្សែល ។

២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រេីកែងដៃ  ឬក្រដាសអនាម័យ  រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ

៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ  ។

៤. ជៀសវាងប៉ះពាល់ភ្នែក  ច្រមុះ  ឬមាត់ ។

៥. បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ

៦. ស្វាគមន៍ដោយសំពះ  ជំនួសការចាប់ដៃ  ។

សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទំនាក់ទំនងលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ  ។

ជាមួយគ្នានេះ  ក្រុមការងារសាខា បានលាងសម្អាតដៃជាមួយអាល់កុល ជូនម៉ាស់ និងជូនខិតប័ណ្ណស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋផងដែរ  ៕