• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

យុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ

នាថ្ងៃសុក្រ​ ទី​១៩​ ខែ​មិថុនា ឆ្នាំ​២០២០នេះ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ​ បានចាត់ឲ្យក្រុមការងារសាខា​ ដែលមាន​ លោកស្រី ហង្ស ណាវី មន្រ្តីទទួលបន្ទុកគម្រោងការិយាល័យសុខភាព និងជានាយិកាអគារផ្កាម្លិះ ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ​ រស់នៅភូមិបាយាប​ និងភូមិឧកញ៉ាវាំង ក្នុងសង្កាត់ភ្នំពេញថ្មី​ ខណ្ឌសែនសុខ ។ ដែលយុទ្ធនាការនេះបានការជួយឧបត្ថម្ភគាំទ្រពីគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម​ (ICRC)​ តាមរយៈទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា​ ។

ក្នុងយុទ្ធនាការនេះ​ មានការចាក់ជាសារសម្លេងអប់រំរបស់ក្រសួងសុខាភិបាល​តាមរថយន្ត​ និងក្រុមការងារសាខាចុះអប់រំប្រជាពលរដ្ឋ​ពីវិធីលាងសម្អាតដៃ​ និងវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (Covid-19)​ ដូចខាងក្រោម៖
១. លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត​ ឬទឹកអាល់កុលលាងដៃ​ ឬអាល់កុលហ្សែល​ ។
២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ​ ឬក្រដាសអនាម័យ​ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ​ ។
៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ​ ។
៤.​ ជៀសវាងប៉ះពាល់ភ្នែក​ ច្រមុះ​ ឬមាត់​ ។
៥.​ បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ​ ។
៦. ស្វាគមន៍ដោយសំពះ​ ជំនួសការចាប់ដៃ​ ។

ដោយឡែកចំពោះក្រុមគ្រួសារណាដែលមានបងប្អូន មកពីក្រៅប្រទេស សូមដាក់ឲ្យគាត់រស់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ និងតាមដានពីសុខភាពជាប្រចាំ ហើយបើមានករណីគ្រុនក្តៅ មានកំដៅលើសពី៣៨អង្សា សូមទំនាក់ទំនងទៅសុខាភិបាល តាមរយៈលេខ១១៥ ដើម្បីសាកសួរព៌តមានបន្ថែម ។ ទន្ទឹមនឹងនេះក្រុមការងារក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមេត្តាកាត់បន្ថយការជួបជុំគ្នាជាទ្រង់ទ្រាយធំ ការនិយាយទាក់ទងគ្នាត្រូវមានគម្លាត១ម៉ែត្រជាង ពាក់ម៉ាស់ឬក្រម៉ាខ្ទប់មាត់ និងធ្វើអនាម័យឲ្យបានល្អរៀងរាល់ពេកចាប់កាន់របស់អ្វីមួយ ជាពិសេសចូលរួមទប់ស្កាត់ទាំងអស់គ្នា ដោយផ្តើមចេញពីខ្លួនយើង ៕