• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

យុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ

សាខាកក្រក ខេត្តព្រះសីហនុ ៖ នៅថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០ នេះ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា បានសុំឲ្យមន្ត្រីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត សហការជាមួយមន្ទីរសុខាភិបាលខេត្ត ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ លើកកម្ពស់ការផ្លាស់ប្តូទម្លាប់អនាម័យពីអវិជ្ជមាន ទៅវិជ្ជមាន និងបានរួមបញ្ចូលការផ្សព្វផ្សាយសន្លឹកបត់ស្តីពីការធ្វើចំណាកស្រុកសុវត្ថិភាព ដើម្បីការពារគ្រួសារអ្នក ការពារខ្លួនអ្នក និងការពារអនាគតអ្នក និងអប់រំផ្សព្វផ្សាយ

វិធានការការពារជំងឺគ្រុមឈាម ដោយមានកំលាំងសរុប ១៤នាក់ បន្តចុះអប់រំក្នុងក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

សាខាខេត្តបានប្រើប្រាស់ ខិត្តប័ណ្ណ ចាក់ផ្សាយតាមឃោសនាសព្ទ និងផ្តល់អាល់កុល សាប៊ូ ម៉ាស ជូនអ្នកស័្មគ្រចិត្ត ក្នុងការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ៖

ខិត្តប័ណ្ណដោយប្រើសារបួនមានៈ ករណីសង្ស័យអំពីជំងឺកូវីដ-១៩,និយមន័យករណីសង្ស័យជំងឺកូវីដ-១៩,របៀបលាងដៃជាមួយសាប៊ូ និងទឹក,បញ្ឈបការរីករាលដាលជំងឺកូវីដ១៩អនុវត្តការរស់នៅឲ្យឆ្ងាយពីគ្នា(គម្លាតសង្គម)ដើម្បីខ្លួនឯង ក្រុមគ្រួសារមានសុវត្ថិភាព,វិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ និងខ្លឹមសារតាមឃោសនាសព្ទ សារអប់រំជាអទិភាពអំពីជំងឺ កូវីដ-១៩ , វិធានការការពារចម្លងជំងឺកូវីដ-១៩ និងចម្រៀងអប់រំពីជំងឺកូវីដ-១៩ ។ ក្នុងនោះផងដែរមន្រ្តីសាខា បានរួមបញ្ចូលការផ្សព្វផ្សាយសន្លឹកបត់ស្តីពីការធ្វើចំណាកស្រុកសុវត្ថិភាព ដើម្បីការពារគ្រួសារអ្នក ការពារខ្លួនអ្នក និងការពារអនាគតអ្នក និងអប់រំផ្សព្វផ្សាយវិធានការការពារជំងឺគ្រុមឈាម ។

អ្នកស្ម័គ្រចិត្តអប់រំផ្សព្វផ្សាយ ចែកខិត្តប័ណ្ណ និងចែកម៉ាសមួយចំនួនតាមខ្នងផ្ទះចំនួន ២ភូមិនៅក្នុងឃុំទំនប់រលក ក្នុងនោះមានភូមិ ៣ និងភូមិ ៤ សរុបចំនួន ១៦០ខ្នងផ្ទះមានប្រជាជនចូលរួមសរុប ២១៣នាក់ ស្រ្តី ១៥៥នាក់។

សាខាសូមបញ្ជាក់ផងដែរ  ខិត្តប័ណ្ណ ម៉ាស អាល់កុល សាប៊ូ ជាអំណោយកាកបាទក្រហមកម្ពុជា និងអំណោយសប្បុរសជន តារយះសាខា ,ខិតប័ណ្ណមួយចំនួនទៀតរបស់សាខា និងមានការឧបត្ថម្ភរួមចំណែកពីគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) ផងដែរ៕ SBR