• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

យុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩នៅខេត្តព្រះសីហនុ

នៅថ្ងៃអង្គារ៍ ទី២១ ខែមេសា ឆ្នាំ២០២០ នេះ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពប្រជាពលរដ្ឋ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា បានសុំឲ្យមន្ត្រីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត សហការជាមួយមន្ទីរសុខាភិបាលខេត្ត ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដោយមានកំលាំងសរុប ១២នាក់ បន្តចុះអប់រំក្នុងក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។សាខាខេត្តបានប្រើប្រាស់ បដាសម្រាប់ចង Poster ខិត្តប័ណ្ណ ចាក់ផ្សាយតាមឃោសនាសព្ទ

និងផ្តល់អាល់កុល សាប៊ូ ម៉ាស ជូនអ្នកស័្មគ្រចិត្ត ក្នុងការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ៖
ខ្លឹមសារបដាមានៈ របៀបលាងសម្អាតដៃជាមួយសាប៊ូ និងទឹក ដើម្បីបង្ការជំងឺកូវីដ-១៩ និងវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ។ ខ្លឹមសារ Poserសម្រាប់បិទ របៀបលាងដៃសាប៊ូនិងទឹក ។ ខិត្តប័ណ្ណដោយប្រើសារ ៤ មានៈ ករណីសង្ស័យអំពីជំងឺកូវីដ-១៩,និយមន័យករណីសង្ស័យជំងឺកូវីដ-១៩,របៀបលាងដៃជាមួយសាប៊ូ និងទឹក,បញ្ឈប់ការរីករាលដាលជំងឺកូវីដ១៩អនុវត្តការរស់នៅឲ្យឆ្ងាយពីគ្នា(គម្លាតសង្គម)ដើម្បីខ្លួនឯង ក្រុមគ្រួសារមានសុវត្ថិភាព,វិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ និងខ្លឹមសារតាមឃោសនាសព្ទ សារអប់រំជាអទិភាពអំពីជំងឺ កូវីដ-១៩ , វិធានការការពារចម្លងជំងឺកូវីដ-១៩ និងចម្រៀងអប់រំពីជំងឺកូវីដ-១៩ ។
សាខាសូមបញ្ជាក់ផងដែរ Poser ខិត្តប័ណ្ណ ម៉ាស អាល់កុល សាប៊ូ ជាអំណោយកាកបាទក្រហមកម្ពុជា,បដា ខិតប័ណ្ណមួយចំនួនជារបស់ ICRC និងខិតប័ណ្ណមួយ