• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

យុទ្ធនាការផ្សព្វផ្សាយ ស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ក្នុងស្រុកកូនមុំខេត្តរតនគីរី

នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហាឆ្នាំ២០២១ នេះមន្ត្រីក្រុមប្រតិបត្តិសាខាសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី និងអ្នកស្ម័គ្រចិត្តកាកបាទក្រហម សរុប៧នាក់ ស្រី១នាក់ ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ ស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ការចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងវិធីសាស្ត្រកាត់បន្ថយភាពតានតឹង និងការថប់បារម្ភ នៅតាមបណ្តាភូមិចំនួន ៥ ភូមិ ក្នុងឃុំត្រពាំងច្រេស និងឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី ។ ក្នុងការផ្សព្វផ្សាយនេះ ក្រុមការងារបានចុះអប់រំផ្សព្វផ្សាយផ្ទាល់តាមខ្នងផ្ទះ បិទប័ណ្ណផ្សព្វផ្សាយ និងចាក់សារសំឡេង អប់រំពីស្ថានភាពថ្មីៗនៃជំងឺ កូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាលើពិភពលោក ក្នុងគោលបំណងសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់គិតគូរជានិច្ចពីអនាម័យសុខភាព សុខភាពផ្លូវចិត្ត និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ និងរក្សាអនាម័យ របស់ក្រសួងសុខាភិបាល ជាពិសេស អនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ៣ការពារ ៣កុំ និង២ចូលរួម របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕