• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

យុទ្ធនាការផ្សព្វផ្សាយអំពីវិធានការបង្ការ និងការកាត់បន្ថយហានិភ័យនៃជំងឺកូវីដ១៩ នៅខេត្តមណ្ឌលគីរី

នាព្រឹកថ្ងៃចន្ទ ១៣រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនិងថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២០ ក្រុមការងារ​ប្រតិបត្តិសាខា​កាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី​ បានសហការជាមួយ​មន្ទីរសុខាភិបាល អាជ្ញាធរ និងកងកម្លាំង ក្នុងការយុទ្ធ​នាការផ្សព្វផ្សាយអំពីវិធានការបង្ការ និងការកាត់បន្ថយហានិភ័យនៃជំងឺឆ្លងរលាកសួតបង្កដោយវីរុសកូរ៉ូណាថ្មី ក្នុងឱកាសថ្ងៃឈប់សម្រាកសងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជូនដល់បងប្អូនភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ​ដែលចូលមកដើរលំហែរកំសាន្តយ៉ាងច្រើនកុះករក្នុងទឹកដីខេត្តមណ្ឌលគិរី ដោយប្រព្រឹត្តទៅនៅទីតាំងចំនួន ២គោលដៅ

គឺនៅរមណីយដ្ឋានភ្នំដោះក្រមុំ និងរមណីយដ្ឋានទឹកជ្រោះប៊ូស្រា ក្នុងខេត្តមណ្ឌលគិរី។​ក្នុងយុទ្ធនាការផ្សព្វផ្សាយនេះ ក្រុមប្រតិបត្តិសាខា បានចែកម៉ាស់ បាញ់អាល់កុល ព្រមទាំង​ចែកបណ្ណប្រកាសស្ដីអំពីការធ្វើចំណាកស្រុក ប្រកបដោយ​សុវត្ថិភាព ជូនដល់ភ្ញៀវទេសចរណ៍ដែលចូលកំសាន្តនៅទីនោះ​ផ្ទាល់។​ បន្ថែមលើសពីនេះទៅទៀត ក្រុមប្រតិបត្តិសាខា សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិទាំងអស់ មេត្តា​យកចិត្តទុកដាក់​ឲ្យ​បានខ្ពស់ចំពោះបញ្ហាសុខភាព ជៀសវាងមានការឆ្លង និងចម្លងជំងឺផ្សេងៗទៀត ជាពិសេស​ជំងឺកូវីត-១៩នេះ នៅតែជាការព្រួយបារម្ភក្នុងពិភពលោកទាំងមូល និងប្រទេសកម្ពុជាផងដែរ ដោយអនុវត្តតាមវិធីងាយៗរបស់ក្រសួងសុខាភិបាល។ ទន្ទឹមនឹង​នោះ​ដែរ រាល់ការធ្វើដំណើរទីជិតឬឆ្ងាយ សូមគោរពច្បាប់ចរាចរណ៍ជាចម្បង មិនបើកបរក្រោមឥទ្ធិពលគ្រឿង ស្រវឹង មិនប្រើប្រាស់អំពើហិង្សារក្នុងគ្រួសារ ត្រូវនិយាយថាទេចំពោះគ្រឿងញៀន ហើយចូលរួមទាំងអស់គ្នាការពារជំងឺគ្រុនចាញ់​-គ្រុនឈាម និងគ្រុនឈីក (CHIK) លុបបំបាត់ជម្រកមូសខ្លាញី និងមូសដែកគោលញី ដោយកប់សំបកកំប៉ុង សំបកដូង និងកន្លែងដែលមានទឹកដក់ និងសូមជូនពរដល់ភ្ញៀវទេសចរណ៍ទាំងអស់ដែលមកកំសាន្តទស្សនាក្នុងទឹកដីខេត្តមណ្ឌលគិរីនេះ ឲ្យជួបប្រទះតែសុខសុវត្ថិភាព និងសុភមង្គលវិបុលសុខគ្រប់ប្រការកុំបីឃ្លៀងឃ្លាតឡើយ៕