• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

យុទ្ធនាការផ្សព្វផ្សាយស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ១៩ នៅស្រុកក្រឡាញ់

នៅព្រឹកថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២០ លោកលី គឹមហេង ប្រធានការិយាល័យសុខភាព និងគ្រប់គ្រងគ្រោះមហន្តរាយសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានផ្សព្វផ្សាយ និងចែកខិត្តប័ណ្ណដែលទទួលបានពីទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជាស្ដីពី“របៀប លាងសម្អាតដៃជាមួយទឹកនិងសាប៊ូដើម្បីបង្ការ ជំងឺកូវីដ១៩”និង“វិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩”ដល់លោក លោកស្រី មេភូមិ អនុភូមិនិងសមាជិកភូមិ ចំនួន៥ភូមិក្នុងឃុំស្នួលស្រុកក្រឡាញ់ខេត្តសៀមរាបដោយមានការចូលរួមពីប្រជាពលរដ្ឋសរុបជាង៧០នាក់។ ការអប់រំផ្សព្វផ្សាយនេះធ្វើឡើងក្នងគោលបំណង

បន្ថែមនូវការយល់ដឹងដើម្បីផ្សព្វផ្សាយបន្តដល់សមាជិកគ្រួសារ មិត្តភក្តិ សាច់ញាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ ពីវិធីការពារខ្លួនកុំឱ្យឆ្លង និងចម្លងជំងឺរលាតសួតប្រភេទថ្មី (COVID-19) ដែលមានខ្លឹមសារដូចខាងក្រោម ៖

– “របៀបលាងសម្អាតដៃជាមួយទឹក និងសាប៊ូ ដើម្បីបង្ការ ជំងឺកូវីដ១៩” ៖ ១- ដាក់ទឹកផ្សើមដៃទាំងពីរជាមួយទឹកស្អាត ២- ដាក់សាប៊ូនៅលើបាតដៃ និងខ្នងដៃ ៣- ដុសសម្អាតបាតដៃ ម្រាមដៃ និងមេដៃ ៤- ដុសសម្អាតខ្នងដៃចង្វែកដៃ និងចុងម្រាមដៃ ៥- លាងជម្រះសាប៊ូពីដៃទាំងពីរជាមួយទឹកស្អាត ៦- ជូតដៃនឹងកន្សែង ឬក្រមាស្អាត។

– “វិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ១៩” ៖ ១- លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ នឹងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ២- ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្ដាស់ ដោយកន្សែង ក្រមា ក្រដាស ឬដោយកែងដៃ ៣- ចៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ និងក្អក ឬផ្ដាសាយ ៤- ចៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់ ៥- ចម្អិនសាច់ ឬស៊ុតឱ្យបានឆ្អិនល្អ ៦- ចៀសវាងប៉ះពាល់ជាមួយសត្វព្រៃរស់ ឬកន្លែងចិញ្ចឹមសត្វ ដោយគ្មានពាក់សម្ភារការពារខ្លួន។