• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

យុទ្ធនាការផ្សព្វផ្សាយស្តីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាប័ន នៅក្រុងកំពង់ចាម

រយៈពេល ២ថ្ងៃ ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខៃកញ្ញា ឆ្នាំ២០២២ ត្រូវនឹងថ្ងៃកាន់បិណ្ឌទី១៣ និងទី១៤ នេះ លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា បានដឹកនាំក្រុមប្រតិបត្តិសាខា អនុសាខា ក្រុង ទីប្រឹក្សាយុវជន និង យុវជនកាកបាទក្រហមកម្ពុជាមកពី៣វិទ្យាល័យ សហការជាមួយសមត្ថកិច្ចនគរបាលចរាចរណ៍ និងគណ:កម្មាធិការខេត្ត សុវត្ថិភាពចរាចរណ៍ផ្លូវគោក ធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយ អំពីការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាប័ន រួមជាមួយការអប់រំសុខភាពអនាម័យ ពាក់ព័ន្ធទៅនឹងការទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ និងជម្ងឺគ្រុនឈាម នៅតាមកែងភ្លើងស្តុបនានា ក្នុងក្រុងកំពង់ចាម តាមផែនការដែលសាខា បានគ្រោងទុក ។

នៅតាមគោលដៅស្តុប នីមួយៗសាខាបានប្រើប្រាស់កម្លាំងយុវជនកាកបាទក្រហមកម្ពុជា ចំនួន ១២ នាក់, អនុសាខាក្រុង១នាក់, ទីប្រឹក្សាយុវជន១នាក់, មន្ត្រីក្រុមប្រតិបត្តិសាខា ២នាក់ និងនគរបាលចរាចរណ៍ផ្លូវគោក ៤នាក់ ។ សរុបកម្លាំងចូលរួមទាំង ២ថ្ងៃ ចំនួន ១៦០នាក់ ។

ក្នុងរយៈពេល ២ថ្ងៃនេះ សាខា បានរៀបចំជាក្បួនដង្ហែ ឆ្លងកាត់ផ្សារធំថ្មី តាមដងផ្លូវនានា ដើម្បីពញាក់ស្មារតីសាធារណជន លើកកម្ពស់ការចូលរួមគោរពច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក និង បានអញ្ជើញអ្នកដំណើរទាំងឡាយ ដែលមិនបានពាក់មួកសុវត្ថិភាព ចូលរួមក្នុងកម្មវិធីសំណួរ ចម្លើយ ហើយលើកទឹកចិត្ត ជូនរង្វាន់ពួកគាត់ នូវមួកសុវត្ថិភាព អស់ចំនួន ៣០ រួមទាំងផ្តល់បន្ថែម សាប៊ូ លុច្ស ២៨០ដុំ និង សាប៊ូព្រាបស ២០៩ដុំ ផងដែរ ។

លោកជំទាវ ប៉ាង ដានី បានអំពាវនាវដល់ពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងឡាយ សូមចូលរួមគោរពច្បាប់ចរាចរណ៍អោយបានគ្រប់ៗគ្នា , ពេលបើកបរ សូមពាក់មួក ឬ ដាក់ខ្សែក្រវ៉ាត់សុវត្ថិភាព , បើកបរ កុំអោយលើសល្បឿនកំណត់ ។

រយ:ពេល ២ថ្ងៃ នៃយុទ្ធនាការនេះ សាខា បាន ប្រើប្រាស់ម៉ាស់ ៦៥០បន្ទះ, ទឹកអាល់កុលលាងដៃ ១៦លីត្រ, បានចែកខិតប័ណ្ណអប់រំសុវត្ថិភាពចរាចណ៍ចំនួន ៥មុខ ស្មើនឹង ៣,៥០០ក្បាល/សន្លឹក, បានអប់រំអ្នកមិនពាក់មួកសុវត្ថិភាព ចំនួន ៧៧៨ នាក់( ស្រី ៤៦៧នាក់), មិនពាក់ម៉ាស់ ចំនួន ៦១៨នាក់ ,ផ្តល់ប័ណ្ណផ្នត់ វិធី ការពារជម្ងឺគ្រុនឈាម ចំនួន ១២៣សន្លឹក ,, បិទ sticker ចំណាំង ផ្លាតលើ ម៉ូតូ, រ៉ឺម៉កសណ្តោង , pass app ចំនួន ៨០០សន្លឹក និង មានអ្នកចូលរួម សរុប ចំនួន ១០,២៤៣ នាក់ ( ស្រី ៥,៥៤៩ នាក់ ) ក្នុងនេះ មានរថយន្ត ១,៧៤៣ គ្រឿង និង ម៉ូតូ ៣,២៥៧ គ្រឿង ។