• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

យុទ្ធនាការផ្សព្វផ្សាយស្តីពីបង្ការជំងឺគ្រុនឈាម និងដាក់ថ្នាំអាប៊ែតនៅក្រុងនៃខេត្តពោធិ៍សាត់

នាថ្ងៃទី២៩​ ខែកក្កដា​ ឆ្នាំ២០២២​ លោក វ៉ាន់ ហ៊ាង នាយកប្រតិបត្តិសាខា ដឹកនាំមន្រ្តី អ្នកស្មគ្រ័ចិត្ត អាជ្ញាធរដែនដី​ និងសហការជាមួយមន្ទីរសុខាភិបាលខេត្ត​ចុះធ្វើយុទ្ធនាការ​ផ្សព្វផ្សាយស្តីពីបង្ការជំងឺគ្រុនឈាម និងដាក់ថ្នាំអាប៊ែត ក្នុងពាងទឹកជូនប្រជាពលរដ្ឋតាមខ្នងផ្ទះចាប់តាំងពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ មាន​រយៈពេល១១ថ្ងៃ ទាំង៧ស្រុក ក្រុងនៃខេត្តពោធិ៍សាត់។ ​លោក វ៉ាន់ ហ៊ាង នាយកប្រតិបត្តិ បានថ្លែងថា ដោយផ្នែកទៅតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនិងរដ្ឋបាលខេត្តពោធិ៍សាត់ ជាពិសេសអំពីការយកចិត្តទុកដាក់របស់ ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យមន្ត្រីសាខាចុះធ្វើយុទ្ធនាការផ្សព្វផ្សាយស្តីពីបង្ការជំងឺគ្រុនឈាមនិងដាក់អាប៊ែតក្នុងពាងទឹកជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ។ ជាក់ស្តែងនៅថ្ងៃទី២៩​ ខែកក្កដា​ ឆ្នាំ២០២២​ ក្រុមការងារបានចុះធ្វើយុទ្ធនាការជាលក្ខណៈទ្រង់ទ្រាយធំ នៅភូមិសាលាគំរូ ភូមិស្រះស្រង់និងភូមិក្រាំងតាសែន សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ដោយបានដាក់អាប៊ែតក្នុងពាងទឹកជូនប្រជាពលរដ្ឋបាន៤១៧ ខ្នងផ្ទះ ស្មើនឹង ៤១៧គ្រួសារ និងមានចំនួន២៤៦០ ពាងទឹកនិងអាង ព្រមទាំងចែកជូនខិត្តបណ្ណស្តីពីជំងឺគ្រុនឈីក២០០សន្លឹកនិងវិធានការបង្ការជំងឺកូវីដ១៩ចំនួន២០០សន្លឹក ដោយប្រើកម្លាំងសរុបចំនួន៣០នាក់។ លោកបានលើកឡើងថា នៅក្នុងយុទ្ធនាការនេះ មានគោលបំណងដើម្បីការពារបង្ការជម្ងឺគ្រុនឈាម និងជំងឺឈឺកគន់ហ្គន់យ៉ាដែលហៅថាជំងឺគ្រុនឈីក ដែលអាចឆ្លងតាមរយៈមូសខ្លាញីខាំ ដោយយុទ្ធនាកានេះត្រូវបានធ្វើឡើងគ្រប់ភូមិ ឃុំ សង្កាត់ ស្រុក ក្រុង ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យយល់ដឹងដូចជា៖

១. សូមចូលរួមកំចាត់ដង្កូវទឹកមូសខ្លា និងធានាថា មិនមានដង្កូវទឹក នៅក្នុងបរិវេណផ្ទះសំបែង តាមរយៈការកម្ទេចចោល និងលុបបំបាត់ចោល នូវរាល់វត្ថុដក់ទឹក ដែលមិនប្រើប្រាស់ ដូចជា សំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ធុង ក្រឡ ពាង អាង ដែលមិនប្រើប្រាស់ សំបកដប សំបកដូង និងវត្ថុអាចដក់ទឹកដទៃទៀត ដែលនៅជុំវិញបរិវេនផ្ទះរបស់លោកអ្នក ត្រូវលាងសម្អាតសម្ភារៈ ឬវត្ថុប្រើប្រាស់ផ្សេងៗ សម្រាប់ស្ដុកទឹក ឲ្យបានពីរដង ក្នុងមួយសប្ដាហ៍ ឬដាក់ថ្នាំអាប៊ែត ត្រីប្រាំពីរពណ៌ ឬគ្របឲ្យបានត្រឹមត្រូវនូវពាង អាងទឹក ធុង ក្រឡ ថូផ្កា ចានទ្រជើងទូ។ល។

២. ត្រូវកំចាត់សត្វមូសខ្លា តាមរយៈរៀបចំសម្ភារៈ ក្នុងផ្ទះឱ្យមានសណ្ដាប់ធ្នាប់ ធ្វើយ៉ាងណាឱ្យមានពន្លឺចាំងចូលក្នុងផ្ទះបានល្អ លុបបំបាត់កំប៉ូតព្រៃស៊ុបទ្រុបជុំវិញផ្ទះ និងចូលរួមសហការជាមួយភ្នាក់ងារសុខាភិបាល ក្នុងករណីមានការបាញ់ថ្នាំសម្លាប់មូស។