• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

យុទ្ធនាការផ្សព្វផ្សាយស្តីពីវិធីកាត់បន្ថហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ នៅក្រុងស្ទឹងសែន

សាខា កក្រក ខេត្តកំពង់ធំ ៖ នៅថ្ងៃសុក្រ ៨កើត ខែ អស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០២០ នេះដោយមានកាយកចិត្តទុកដាក់ និងការអនុញ្ញាតពី ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យក្រុមប្រតិបត្តិសាខា មន្រ្តីអនុសាខា អ្នកស្ម័គ្រចិត្ត បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយស្តីពីវិធីកាត់បន្ថហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋចំនួន ១៨៣នាក់ ស្រី១៧៦នាក់ នៅក្នុង ភូមិបឹងលៀស និងភូមិ ព្រែកស្បូវ សង្កាត់អូរគន្ធរ ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលគម្រោងនេះទទួល ការឧបត្ថម្តដោយសហព័ន្ធអន្តរជាតិ

កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ឬហៅកាត់ថា(IFRC)។

ក្នុងការផ្សព្វផ្សាយនេះសាខាបានណែនាំឱ្យប្រជាពលរដ្ឋចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

១-លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលហ្សែល

២-ខ្ទប់មាត់ និងច្រមុះនៅពេលក្អក និងកណ្តាស់ ដោយកន្សែង ក្រមា ក្រដាស ឬដោយកែងដៃ

៣-ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នក ដែលមានគ្រុនក្តៅ ក្អកឬផ្តាសាយ

៤-ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់

៥-ចម្អិនសាច់ ឬស៊ុតឱ្យបានឆ្អិនល្អ

៦-ជៀសវាងប៉ះពាល់ជាមួយសត្វព្រៃរស់ឬកន្លែងចិញ្ចឹមសត្វដោយគ្មានពាក់សម្ភារការពារខ្លួន។

ជាមួយគ្នានោះសាខាបានចែកសាប៊ូដល់ដៃប្រជាពលរដ្ឋ ចំនួន ១៨៣ដុំ និងបិទPoster ស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ តាមជញ្ជាំងផ្ទះប្រជាពលរដ្ឋចំនួន ២១សន្លឹកនិងចុះតាមខ្នងផ្ទះបានចំនួន ៨៩ខ្នងផ្ទះ និងចែក ប័ណ្ណប្រកាសស្តីពីរបៀបលាងសម្អាតដៃជាមួយសាប៊ូនិងទឹក ចំនួន១៨៣សន្លឹក ព្រមទាំងផ្សព្វផ្សាយបញ្រ្ជាបបន្ថែមអំពីវិធានការ ការពារជំងឺគ្រុនឈាមនិងគ្រុនឈីក ការ លើកកម្ពស់សុខភាពមាតាទារកនិងកុមារ និងការទុកដាក់ ទឹកផឹកឱ្យមានសុវត្ថិភាពតាមគ្រួសារផងដែរ៕