• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

យុទ្ធនាការផ្សព្វផ្សាយស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩នៅឃុំដំរីស្លាប់ក្នុងស្រុកកំពង់ស្វាយ

នៅព្រឹកថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាបានចាត់ឲ្យក្រុមប្រតិបត្តិសាខា ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ ដល់ខ្នងផ្ទះប្រជាពលរដ្ឋ និងចាក់ ឧគ្ឃាសនាសព្ទ ស្តី ពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ នៅក្នុងភូមិសង្គម ឃុំដំរីស្លាប់ ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែល គម្រោង នេះ មាន ឈ្មោះ ថា គម្រោងត្រៀម បង្ការ និងឆ្លើយតបចំពោះការរាត្បាតនៃជំងឺកូវីដ-១៩ ដែល សាខាបានទទួលការឧបត្ថម្ភដោយសហព័ន្ធអន្តរជាតិ កាកបាទក្រហម និង អឌ្ឍចន្ទ ក្រហម ឬ ហៅ កាត់ ថា (IFRC)។

សាខាខេត្តបានចែកសាប៊ូ Lifebuoy ដល់ដៃប្រជាពលរដ្ឋ ចំនួន ៣៩ដុំ និងបិទ Poster ស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ តាមជញ្ជាំងផ្ទះប្រជាពលរដ្ឋចំនួន ២៣សន្លឹក និងចុះតាមខ្នងផ្ទះបានចំ ៩៦ ខ្នងផ្ទះ ដែលមានប្រជាពលរដ្ឋចូលរួមចំនួន ២៩០នាក់ មានស្រី ១៥៤ នាក់ និងចែកប័ណ្ណប្រកាសស្តីពីរបៀបលាងសម្អាតដៃជាមួយសាប៊ូនិងទឹក ចំនួន ១៣២សន្លឹក បិទ បដាធំ ចំនួន ១ដែលសាខាបានទទួលបានពីកាកបាទក្រហមកម្ពុជា ដើម្បីអប់រំផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ និងមានអត្ថន័យអប់រំដូចខាងក្រោម ៖
១-លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលហ្សែល
២-ខ្ទប់មាត់ និងច្រមុះនៅពេលក្អក និងកណ្តាស់ ដោយកន្សែង ក្រមា ក្រដាស ឬដោយកែងដៃ
៣-ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នក ដែលមានគ្រុនក្តៅ ក្អកឬផ្តាសាយ
៤-ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់
៥-ចម្អិនសាច់ ឬស៊ុតឱ្យបានឆ្អិនល្អ
៦-ជៀសវាងប៉ះពាល់ជាមួយសត្វព្រៃរស់ ឬកន្លែងចិញ្ចឹមសត្វ ដោយគ្មានពាក់សម្ភារការពារខ្លួន៕