• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

យុទ្ធនាការផ្សព្វផ្សាយលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ ២០២២ នៅទីរួមស្រុកបរកែវ

នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី បានធ្វើយុទ្ធនាការស្តីពី «ការផ្សព្វផ្សាយលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាបន្ន»  ដឹកនាំដោយលោក ឌឹម ណាត នាយកសាខា  ដោយមានការអញ្ជើញចូលរួមពី លោកស្រី ឡាំ ប៉ាប៉ាក អនុប្រធានគណៈកម្មាធិការអនុសាខា ស្រុកបរកែវ  និងមន្រ្តីសាខា មន្រ្តីអនុសាខា មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក  លោកគ្រូ អ្នកគ្រូទីប្រឹក្សាយុវជន  យុវជនអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាសរុបចំនួន   ៣៦ នាក់ ស្ថិតនៅផ្លូវជាតិ៧៨អា  ចំណុចមុខផ្សារបរកែវ  ភូមិមួយ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី។

នៅក្នុងយុទ្ធនាការខាងលើនេះ ក្រុមការងារបានចែកខិត្តប័ណ្ណផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍  បិទស្ទិកឺចំណាំងផ្លាតតាមយានយន្តអ្នកធ្វើដំណើរ និងចាក់សារសម្លេង អានសារសម្លេងតាមឧឃោសនស័ព្ទ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវគោកទាំងអស់ មេត្តាយោគយល់អធ្យាស្រ័យក្នុងពេលធ្វើដំណើរ  ហើយប្រកាន់យកវិធានការច្បាប់ដ៏តឹងរឹងចំពោះបទល្មើសចរាចរណ៍ផ្លូវគោក  ដើម្បីចៀសវាងពីការប្រឈមចំពោះផ្លូវច្បាប់ ការពារ អាយុជីវិតខ្លួនឯង និងអ្នកដទែ និងរួមគ្នាលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិយើង។

គួរបញ្ជាក់ផងដែរថា នៅក្នុងយុទ្ធនាការលើកកម្ពស់សុវត្ថិភាពចរាចណ៍ក្រុមការងារបាន សួរសំនួរ-ចម្លើយទៅកាន់ប្រជាពលរដ្ឋដែលធ្វើដំណើរពុំមានពាក់មួកសុវត្ថិភាព និងបំពាក់មួកសុវត្ថិភាពដល់អ្នកឆ្លើយសំណួរ ចំនួន ៣០ មួក ប័ណ្ណសុវត្ថិភាពចរាចរណ៍ ចាប់ផ្ដើមពីខ្ញុំ A5 ចំនួន ៧០០ សន្លឹក  ប័ណ្ណសុវត្ថិភាពចរាចរណ៍ ចាប់ផ្ដើមពីខ្ញុំ A2  ចំនួន ១០០សន្លឹក   ប័ណ្ណយល់ដឹងពីពិការភាពក្នុងសង្គម ចំនួន ១.១០០ សន្លឹក ចំណាំង ចំនួន ៧០០  សម្រាប់ជូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវផងដែរ៕