• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

យុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ នៅ ក្រុងព្រះសីហនុ

នៅថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២០នេះដោយមានការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តមគួច ចំរើនប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យមន្ត្រីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហម សហការជាមួយមន្ទីរសុខាភិបាលខេត្តចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដោយមានកំលាំងសរុប ២៥នាក់ នៅក្នុងសង្កាត់លេខ ១ សង្កាត់លេខ ៣និងសង្កាត់លេខ៤ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។សាខាខេត្តបានប្រើប្រាស់បដាសម្រាប់ចងដែលមានខ្លឹមសារចំនួនបួន និងPosterសម្រាប់បិទចំនួនមួយសារ៖
១-និយមន័យករណីសង្ស័យជំងឺកូវីដ-១៩
២-បង្ការជំងឺផ្លូវដង្ហើម ផ្តើមចេញពីអ្នក !
៣-វិធីកាត់បន្ថយហានិភ័យ ពីការឆ្លងជំងឺកូវីដ-១៩
៤-របៀបលាងសម្អាតដៃជាមួយសាប៊ូ និងទឹក ដើម្បីបង្ការជំងឺកូវីដ-១៩
និងខ្លឹមសារសម្រាប់បិទ វិធីកាត់បន្ថយហានិភ័យ ពីការឆ្លងជំងឺកូវីដ-១៩ ( ឧបត្ថម្ភដោយ UNICEF តាមរយះកាកបាទក្រហមកម្ពុជា ) ។
សាខាបានចងបដាសម្រាប់ផ្សព្វផ្សាយកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ អស់ចំនួន ៤៦ផ្ទាំង លើទីតាំងសំខាន់ចំនួន ៩មានៈ ផ្សារលើក្រុងព្រះសីហនុ , សាលាបឋមសិក្សាផ្សារលើ, ផ្សារទំនប់រលក, កំពង់ផែស្វយ័តខេត្ត, ផែទេសចរណ៍៥០២, ផ្លូវទំនប់រលកបំបែកជាបួន, វិមានឯករាជ, ទីប្រជុំជនភូមិកំពេញ សង្កាត់៣ និងការិយាល័យជនផលទំនប់រលក ។ បានបិទ Poster តាមទីប្រជុំជន និងតាមខ្នងផ្ទះប្រជាជនក្នុងសង្កាត់ទាំងបីខាងលើអស់ចនួន ២០៨ផ្ទាំង និងអប់រំផ្សព្វផ្សាយតាមខ្នងផ្ទះបានចំនួន ៦៥ខ្នងផ្ទះមានប្រជាជនចូលរួមសរុប ១១៦នាក់ ។
សាខាសូមបញ្ជាក់ផងដែរ បដាសម្រាប់ចងដែលមានខ្លឹមសារចំនួន ៤ ខាងលើ មានចំនួន ២២០ផ្ទាំង សម្រាប់ធ្វើការផ្សព្វផ្សាយទូទាំងខេត្ត បានការឧបត្ថម្ភពី លោកឧកញ៉ា រតនៈ សម្បត្តិ អនុប្រធានកិត្តយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ និងសហការី ៕ SBR