• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/2
2/2

យុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ នៅខេត្តកោះកុង

នៅថ្ងៃព្រហស្បត្តិ៍ ទី ៩ ខែមេសា ឆ្នាំ ២០២០ ដោយមានការយកចិត្តទុកដាក់ពី លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ដឹកនាំក្រុមការងារដោយ ឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខា បានបន្តចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយ ហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដោយមានកំលាំងសរុប ៣០នាក់ ស្រី១៣នាក់។ ក្រុមការងារបានប្រើប្រាស់ Poster សម្រាប់បិទ ចែកខិត្តប័ណ្ណ និងចាក់ផ្សាយតាមឃោសនាសព្ទខ្លឹមសារបដាមាន ៖

១-និយមន័យករណីសង្ស័យជំងឺកូវីដ-១៩
២-បង្ការជំងឺផ្លូវដង្ហើម ផ្តើមចេញពីអ្នក !
៣-វិធីកាត់បន្ថយហានិភ័យ ពីការឆ្លងជំងឺកូវីដ-១៩
៤-របៀបលាងសម្អាតដៃជាមួយសាប៊ូ និងទឹក ដើម្បីបង្ការជំងឺកូវីដ-១៩ខ្លឹមសារសម្រាប់បិទ វិធីកាត់បន្ថយហានិភ័យ ពីការឆ្លងជំងឺកូវីដ-១៩ ( ឧបត្ថម្ភដោយ កាកបាទក្រហមកម្ពុជា ) ខិត្តប័ណ្ណដោយប្រើសារទាំងបួនខាងលើ និងខ្លឹមសារតាមឃោសនាសព្ទ សារអប់រំជាអទិភាពអំពីជំងឺ កូវីដ-១៩ , វិធានការការពារចម្លងជំងឺកូវីដ-១៩ និងចម្រៀងអប់រំពីជំងឺកូវីដ-១៩ ។

នាឱកាសនោះក្រុមការងារ បានផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ បងប្អូនកម្មករ កម្មការនី រោងចក្រ ត្រូវបន្តថែរក្សាសុខភាព និងការពារខ្លួន ដោយអនុវត្តនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងស្តាប់តាមសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាលកម្ពុជា ។

ក្រុមការងារបានចុះផ្សព្វផ្សាយបិទ Posterបានចំនួន១០០សន្លឹក ចែកខិត្តប័ណ្ណចំនួន១០០០សន្លឹក ផ្តល់សាប៊ូដុំចំនួន៣០ដុំ ចងបដាអប់រំចំនួន២ផ្ទាំង និងចាក់សារអប់រំតាមឃោសនាសព្ទមានៈការកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីឌ១៩ លើទីតាំងសំខាន់ចំនួន ៣ រួមមាន៖ ផ្សារភូមិថ្មីបានចំនួន៣១តូប ភូមិចាំយាមបានចំនួន២៤ខ្នងផ្ទះ និងតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង សរុបប្រមាណជា ១០១៣៤នាក់ ។