• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

យុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ក្នុងស្រុកស្ទឹងហាវ និងក្រុងព្រះសីហនុ

នៅថ្ងៃអាទិត្យ ទី០៥ ខែមេសា ឆ្នាំ២០២០ នេះ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពប្រជាពលរដ្ឋពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាបានសុំឲ្យមន្ត្រីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត សហការជាមួយមន្ទីរសុខាភិបាលខេត្ត ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដោយមានកំលាំងសរុប ២៨នាក់ បន្តចុះអប់រំក្នុងស្រុកស្ទឹងហាវ និងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។សាខាខេត្តបានប្រើប្រាស់ ខិត្តប័ណ្ណ ចាក់ផ្សាយតាមឃោសនាសព្ទ និងផ្តល់អាល់កុល សាប៊ូ ម៉ាស ជូនអ្នកស័្មគ្រចិត្ត ក្នុងការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ៖
មានខិត្តប័ណ្ណដោយប្រើសារបួនមានៈ ករណីសង្ស័យអំពីជំងឺកូវីដ-១៩,និយមន័យករណីសង្ស័យជំងឺកូវីដ-១៩,របៀបលាងដៃជាមួយសាប៊ូ និងទឹក,បញ្ឈប់ការរីករាលដាលជំងឺកូវីដ១៩អនុវត្តការរស់នៅឲ្យឆ្ងាយពីគ្នា(គម្លាតសង្គម)ដើម្បីខ្លួនឯង ក្រុមគ្រួសារមានសុវត្ថិភាព និងខ្លឹមសារតាមឃោសនាសព្ទ សារអប់រំជាអទិភាពអំពីជំងឺ កូវីដ-១៩ , វិធានការការពារចម្លងជំងឺកូវីដ-១៩ និងចម្រៀងអប់រំពីជំងឺកូវីដ-១៩ ។
អ្នកស្ម័គ្រចិត្តអប់រំផ្សព្វផ្សាយ ចែកខិត្តប័ណ្ណ ផ្តល់សាប៊ូលាងដៃ និងម៉ាសតាមខ្នងផ្ទះប្រជាជនក្នុងឃុំអូរត្រេះ ស្រុកស្ទឹងហាវមានៈ ភុមិ១,ភូមិ២,ភូមិ៣,ភូមិ៤ ។ សង្កាត់លេខ ៤ ក្រុងព្រះសីហនុមាន់ៈ
ភូមិ១,ភូមិ២,ភូមិ៣,ភូមិ៤,ភូមិ៥,ភូមិ៦ សរុបចំនួន ៦១២ខ្នងផ្ទះមានប្រជាជនចូលរួមសរុប ៨៥៣នាក់ ស្រ្តី ៥១៣នាក់ ។
សាខាសូមបញ្ជាក់ផងដែរ អាល់កុល សាប៊ូ ជាអំណោយកាកបាទក្រហមកម្ពុជា ម៉ាសចំនួន ៥០០០ម៉ាសជាអំណោយរបស់ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មធិការសាខាកាកបាទក្រហមខេត្ត និងខិតប័ណ្ណរបស់សាខា៕ SBR