• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

យុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ នៅសង្កាត់វាលវង់ ខណ្ឌ៧មករា

នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែមេសា ឆ្នាំ ២០២០នេះ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ​ បានចាត់ឲ្យក្រុមការងារសាខា​ ដែលមាន​ លោកស្រី ហង្ស ណាវី មន្រ្តីទទួលបន្ទុកគម្រោងការិយាល័យសុខភាពនិងជានាយិកាអគារផ្កាម្លិះចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋនៅតាមលំនៅដ្ឋានចំនួន២០​ ក្នុងភូមិ៥ និងភូមិបុរីកីទ្បាសង្កាត់វាលវង់ ​ ។នាឱកាសនោះ ក្រុមការងារទាំងអស់ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប សូមកុំមានការព្រួយបារម្ភ ត្រូវគិតគូរជានិច្ចពីសុខភាពអនាម័យ​ និងអនុវត្តវិធីបង្ការពីការឆ្លងជំងឺកូវីដ១៩ (Covid-19)​ នេះតាមការណែនាំរបស់ក្រសួងសុខាភិបាល​ ហើយបងប្អូនដែលទើបត្រឡប់មកពីក្រៅប្រទេស ត្រូវនៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃសិន និងកុំជួបជុំហូបចុកគ្រឿងស្រវឹងក្នុងពិធីផ្សេងៗ ។ ក្នុងករណីបើមានអារៈដូចជាក្អក ក្តៅខ្លួន ផ្តាសសាយ គ្រុនក្តៅ ពិបាកដកដង្ហើម សូមទៅជួបគ្រូពេទ្យជំនាញដែលនៅជិតលោកអ្នកបំផុតរួចប្រាប់ពត៌មានអំពីប្រវត្តិនៃការធ្វើដំណើរ​ និងប្រភេទរោគសញ្ញាដល់គ្រូពេទ្យ ។​ ទន្ទឹមនឹងនេះ​ ក្រុមការងារក៏បានជម្រាបជូនពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (Covid-19)​ ដូចខាងក្រោម៖
១. លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត​ ឬទឹកអាល់កុលលាងដៃ​ ឬអាល់កុលហ្សែល​ ។
២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រេីកែងដៃ​ ឬក្រដាសអនាម័យ​ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ​ ។
៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ​ ។
៤.​ ជៀសវាងប៉ះពាល់ភ្នែក​ ច្រមុះ​ ឬមាត់​ ។
៥.​ បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ​ ។
៦. ស្វាគមន៍ដោយសំពះ​ ជំនួសការចាប់ដៃ​ ។
សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ​ ។