• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

យុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ នៅភូមិជីធាង ឃុំសេដា ស្រុកតំបែរ

នៅព្រឹកថ្ងៃសុក្រ ទី ៣ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណ:កម្មាធិការសាខា កក្រក ខេត្តត្បូងឃ្មុំ បានចាត់ឱ្យឯកឧត្តម វង វ៉ាន់នី នាយកប្រតិបត្តិសាខា ធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ នៅភូមិជីធាង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ សរុបស្មើនឹង ៧០ខ្នងផ្ទះ ដោយមានការបែងចែកជា ៣ក្រុម ចុះតាមផ្ទះ និងទីសាធារណៈ។នាឱកាសនោះ ក្រុមការងារទាំងអស់ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប សូមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេស៖
១. លាងដៃឲ្យបានញឹកញាប់នឹងជាប្រចាំជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលហ្សែល
២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ
៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ
៤. ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់
៥. បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ
៦. ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃដើម្បីសុវត្ថិភាពរៀងខ្លួន

សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទាក់ទងទៅលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋតាមខ្នងផ្ទះនីមួយៗ ទទួលបានសាប៊ូប្រូធិច ១ដុំ ក្រមា ១ ទឹកអាល់កុលលាងដៃ ១ដបតូច (សរុបក្រមា ៧០ សាប៊ូ ៧០ដុំ និងអាល់កុល ៧០ដបតូច) និងផ្ទាំងផ្សព្វផ្សាយពីការបង្ការជំងឺកូវីដ១៩ របស់ក្រសួងសុខាភិបាលមួយចំនួនផងដែរ៕