• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

យុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ នៅក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន

នៅថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ ២០២០នេះ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា និងសហការីបានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ចែកសាប៊ូសម្រាប់លាងដៃ និងផ្តល់អំណោយមនុស្សធម៌ដល់ ចាស់ជរាគ្មានទីពឹង ស្រី្តមេម៉ាយកូនច្រើន និងពលករដែល ចំណាកស្រុកហើយបានវិលត្រឡប់មកពីប្រទេសថៃ មានចំនួនសរុប១៩គ្រួសារ នៅក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ចំនួន ៨គ្រួសារ និងឃុំកកោះ ស្រុកសន្ទុក ចំនួន១១គ្រួសារ ក្នុងខេត្តកំពង់ធំ។ឯកឧត្តម បានមានប្រសាសន៍ណែនាំនូវវិធានការអំពីការកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ទៅដល់ លោកតា លោកយាយ និងប្រជាពលរដ្ឋដែលវិលត្រឡប់ពីក្រៅប្រទេស សូមមានការប្រុងប្រយ័ត្ន និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល បានណែនាំដូចជា៖
១/និយមន័យករណីសង្ស័យជំងឺកូវីដ-១៩
២/បង្ការជំងឺផ្លូវដង្ហើម ផ្តើមចេញពីអ្នក!
៣/វិធីកាត់បន្ថយហានិភ័យ ពីការឆ្លងជំងឺកូវីដ-១៩
៤/របៀបលាងសម្អាតដៃជាមួយសាប៊ូ និងទឹក ដើម្បីបង្ការជំងឺកូវីដ-១៩ និងខ្លឹមសារសម្រាប់បិទវិធីកាត់បន្ថយហានិភ័យ ពីការឆ្លងជំងឺកូវីដ-១៩ ( ឧបត្ថម្ភដោយ UNICEF តាម រយ:កាកបាទក្រហមកម្ពុជា)។

សូមបញ្ជាក់ថាសាខាបានបិទ Poster តាមទីប្រជុំជន និងតាមខ្នងផ្ទះប្រជាជនក្នុងសង្កាត់/ឃុំទាំងពីរខាងលើអស់ចំនួន១៥៨ផ្ទាំង និងអប់រំផ្សព្វផ្សាយតាមខ្នងផ្ទះបានចំនួន ៥៩ខ្នងផ្ទះមានប្រជាជនចូលរួមសរុប ១៧១នាក់។

ដោយឡែកសម្រាប់អំណោយដែលផ្តល់ជូនក្នុង១គ្រួសាររួមមាន៖អង្ករ ៥០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺតចំនួន៣ សាប៊ូចំនួន ៤ដុំតូចផងដែរ៕