• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

យុទ្ធនាការដាក់ថ្នាំអាបែតតាមខ្នងផ្ទះនៅភូមិចំនួន៥ ឃុំសំបូរ ឃុំតាំងក្រសៅ នៅស្រុកប្រាសាទសំបូរ

នៅថ្ងៃសុក្រ ៣រោចខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ត្រូវនឹងថ្ងៃទី ០៧ ខែ សីហា ឆ្នាំ២០២០ នេះ លោកស្រី ឌុក ស៊ីដា នាយិកាសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ រួមនិងក្រុមប្រតិបត្តិសាខា អនុសាខាស្រុកប្រាសាទសំបូរ អ្នកស្ម័គ្រចិត្តភូមិ អាជ្ញាធរដែនដីសហការជាមួយមន្ទីរសុខាភិបាលខេត្តបានចុះផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋសរុបចំនួន ១៣៧នាក់ និងចុះធ្វើយុទ្ធនាការដាក់ថ្នាំអាបែតតាមខ្នងផ្ទះសរុបចំនួន ៥៦៧គ្រួសារ ក្នុងភូមិចំនួន៥ ឃុំសំបូរ ឃុំតាំងក្រសៅ នៅស្រុកប្រាសាទសំបូរ។នៅក្នុងយុទ្ធនាការនេះ មានគោលបំណងដើម្បីការពារបង្ការជម្ងឺគ្រុនឈាម និងជំងឺគ្រុនឈីក

ដែលអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈមូសខ្លាញីខាំ និងបានផ្សព្វផ្សាយ បិទខិតបណ្ណស្តីពីការកំចាត់ដង្កូវទឹកដែលជាជម្រកមុសខ្លា និងណែនាំឲ្យប្រជាពលរដ្ឋចូលរួមបោសសម្អាតបរិវេណជុំវិញផ្ទះ ដោយកំចាត់ចោលរាល់វត្ថុដែលដក់ទឹកបាន ត្រូវដេកក្នុងមុង(ទាំងថ្ងៃយប់) ស្លៀកពាក់ខោអាវវែង មិនត្រូវអង្គុយ ឬសំរាកនៅកន្លែងដែលមិនមានពន្លឺគ្រប់គ្រាន់នោះទេ។ ក្នុងករណីក្រុមគ្រួសារណាម្នាក់ របស់អ្នកមានសញ្ញា ឬសញ្ញណជំងឺ ដូចជាក្ដៅខ្លួន (ក្ដៅខ្លួនខ្លាំងភ្លាមៗ ៣៩អង្សាសេឡើង) និងសញ្ញាបន្ទាប់បន្សុំផ្សេងទៀត ដូចជា មុខក្រហម ឈឺក្បាល ឈឺក្រោមក្រឡង់ភ្នែក ឈឺសាច់ដុំ ឬសន្លាក់ ឈឺខ្លួន ស្នាមកន្ទួលក្រហមជាដើម សូមយកពួកទៅមណ្ឌលសុខភាពដែលនៅជិតអ្នកបំផុត។

ជាមួយគ្នានោះ ក្រុមការងារទាំងអស់នៅតែបន្តអប់រំផ្សព្វផ្សាយបញ្រ្ជាបការពារដល់ប្រជាពលរដ្ឋពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដើម្បីពង្រឹង ក្នុងសហគមន៍ លើកកម្ពស់ការផ្លាស់ប្តូទម្លាប់អនាម័យពីអវិជ្ជមាន ទៅវិជ្ជមាន ត្រូវបន្តជានិច្ច យកចិត្តទុកដាក់ខ្ពស់ និងត្រូវមានអនាម័យជាប្រចាំ ដោយលាងសំអាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាល់កុលហ្សែល ហើយប្រសិនបើចេញទៅទីសាធារណៈ ត្រូវពាក់ម៉ាស់ឬក្រមាឲ្យបានជាប់ជានិច្ច និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ប្រជាពលរដ្ឋដែលបានចូលរួមស្តាប់ការផ្សព្វផ្សាយនេះទទួលបាន សាប៊ូ១ដុំ ខិតប័ណ្ណតូច១- ធំ១ និងមាស់១៕