• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

យុទ្ធនាការដាក់ថ្នាំអាបែត កំចាត់ជំងឺគ្រុនឈាមនៅស្រុកកងមាស ខេត្តកំពង់ចាម

នៅថ្ងៃសុក្រ ទី​២៩ ខែ​កក្កដា ឆ្នាំ​២០២២ នេះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានចាត់អោយលោក ទូច ឆៃ នាយកប្រតិបត្តិសាខា រួមដំណើរដោយ មន្ត្រីក្រុមប្រតិបត្តិសាខា និងលោកប្រធានគណ:កម្មាធិការអនុសាខាស្រុក សហការជាមួយ ភ្នាក់ងារសុខភាពឃុំ – ក្រុមកាកបាទក្រហមកម្ពុជាឃុំ – ទីប្រឹក្សា , យុវជនកាកបាទក្រហមកម្ពុជា និងអ្នកស្ម័គ្រចិត្តភូមិ សរុប ១៨នាក់( ស្រី ៤នាក់) បានបែងចែកជា ៣ ក្រុមតូច ចុះធ្វើយុទ្ធនាការដាក់ថ្នាំអាបែត រួមជាមួយការអប់រំផ្សព្វផ្សាយ ស្តីពី វិធីបង្ការការពារការឆ្លងរាលដាលនៃ ជំងឺគ្រុនឈាម និង ជំងឺកូវីដ-១៩ តាមរយៈ មីក្រូបំពងសម្លេង និងណែនាំផ្ទាល់មាត់ជូនពលរដ្ឋតាមខ្នងផ្ទះ នៅភូមិចំនួន ៣ ក្នុងឃុំពាមជីកង ស្រុកកងមាស រួមមាន :

១-ភូមិដំណាក់ជ្រៃ បានចំនួន ៣៥០ខ្នងផ្ទះ មានពលរដ្ឋចូលរួម ១,១៥០ នាក់ (ស្រី ៥៤៦នាក់).

២- ភូមិសំបួរមាស” ក” បានចំនួន ៥០៣ខ្នងផ្ទះ ពលរដ្ឋចូលរួម ១,៥២៣នាក់ ( ស្រី ៧៨៧នាក់).

៣- ភូមិសំបួរមាស “ខ” បាន ចំនួន ២៣៦ខ្នងផ្ទះ មានពលរដ្ឋចូលរួម ១,០៥១ នាក់ (ស្រី ៦៤៩នាក់) .

គ្រប់កន្លែងនែការចុះអប់រំផ្សព្វផ្សាយ, លោក នាយកប្រតិបត្តិសាខា ក៏ដូចជា ក្រុមការងារទាំងអស់ តែងបានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់គិតគូរជាប្រចាំ ពីសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួន ដោយត្រូវចូលរួមរក្សាអនាម័យ ” ហូបស្អាត ផឹកស្អាត រស់នៅស្អាត” អោយបានខ្ជាប់ខ្ជួន ក្នុងនេះ ត្រូវសម្រាន្តក្នុងមុង ហើយសំអាតជុំវិញលំនៅដ្ឋាន ដោយប្រមូល ដុតកំទេចចោល នូវវត្ថុដក់ទឹកទាំងឡាយ មានសំបកកំប៉ុង សំបកដូង កង់ឡានចាស់ៗ ដែលជាជម្រកដង្កូវទឹក ជម្រកមូសខ្លា ផង ជាប្រភពចម្លង ជំងឺគ្រុនឈីក គ្រុនឈាម ផង ។ ទន្ទឹមនេះ ត្រូវបន្តអនុវត្តវិធានការ ” ៣កុំ ៣ការពារ” និង ទៅទទួលការចាក់វ៉ាក់សាំង បង្ការជំងឺកូវ៏ដ-19 ទាំងដូស មូលដ្ឋាន និងដូសជំរុញ អោយបានគ្រប់ៗគ្នា ។

ក្នុងការចុះអប់រំផ្សព្វផ្សាយនេះ ក្រុមការងារ បានប្រើប្រាស់ ថ្នាំអាបែត ៥០គក្រ , ខិត្តប័ណ្ណខ្នាតតូច ១១០សន្លឹក- ខ្នាតមធ្យម ៣០សន្លឹកនិងម៉ាស់ចំនួន ២៥០បន្ទះ ផងដែរ។