• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

យុទ្ធនាការគាំទ្រទិវាអន្តរជាតិសុវត្ថិភាពអ៊ីនធឺណិត និងលើកកម្ពស់សីលធម៌ ដើម្បីសុវត្ថិភាពសង្គមនៅរាជធានីភ្នំពេញ

នាព្រឹកថ្ងៃសៅរ៍ ទី​ ០៦ ខែ​ កុម្ភៈ ឆ្នាំ​ ២០២១នេះ​ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ​ សហការជាមួយអង្គការសកម្មភាពដើម្បីកុមារ (APLE)​ បានបន្តប្រារព្ធយុទ្ធនាការគាំទ្រទិវាអន្តរជាតិសុវត្ថិភាពអ៊ីនធឺណិត និងលើកកម្ពស់សីលធម៌ ដើម្បីសុវត្ថិភាពសង្គម​ ក្រោមវត្តមាន លោកស្រី ហង្ស ណាវី ប្រធានការិយាល័យសុខភាព​ និងជានាយិកាអគារផ្កាម្លិះ​ និងលោក ខឹម វ៉ាន់ដូ តំណាងអង្គការសកម្មភាពដើម្បីកុមារ​ ។ មានវត្តមានចូលរួមនាឱកាសនោះរួមមាន​ អាណាព្យាបាល​ កុមារ យុវវ័យ​​ សរុបចំនួន​ ១២០នាក់​ (ពេលព្រឹក៦០នាក់​ និងពេលល្ងាច៦០នាក់)​។ ដែលកម្មវិធីបានប្រព្រឹត្តទៅនៅអគារផ្កាម្លិះគាំទ្រចិត្តសាស្រ្តសង្គមសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ​ ។

ជាកិច្ចចាប់ផ្តើម​ លោក ខឹម វ៉ាន់ដូ បានលើកឡើងពីគោលបំណងនៃកម្មវិធីនេះ គឺដើម្បីរំលឹកដល់ភាពជោគជ័យដែលអង្គការសកម្មភាពដើម្បីកុមារ បានសហការជាមួយសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ បានអនុវត្តកន្លងមក មានដូចជាវគ្គបណ្តុះបណ្តាល វគ្គលើកកម្ពស់ការយល់ដឹង ការងារផ្សព្វផ្សាយ និងការងារបញ្ជ្រាបកិច្ចការក្នុងសហគមន៍ជាដើម ទាក់ទងទៅនឹងបច្ចេកវិទ្យាថ្មីស្តីពី​ អត្ថប្រយោជន៍នៃការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត និងវិធានបង្ការការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ ។

មានមតិនាឱកាសនោះ​ ក្នុងនាមលោក ជិន ប៊ុនធឿន នាយកប្រត្តិបត្តិសាខា​ លោកស្រី ហង្ស ណាវី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ​ ព្រមទាំងសូមថ្លែងអំណរគុណចំពោះអង្គការសកម្មភាពដើម្បីកុមារ​ ដែលបានសហការរួមគ្នាក្នុងការបង្រៀនបញ្ជ្រាប​ និងចែករំលែក​ចំណេះដឹងទៅដល់អាណាព្យាបាល​ កុមារ​ និងយុវវ័យ​ ដេីម្បីការពារ​បង្ការពីការរំលោភបំពានផ្លូវភេទ និងការជួញដូរកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ​។ លោកស្រីបានលេីកឡេីងថា៖​ យោងតាមស្ថិតិជាសកលបង្ហាញឲ្យឃើញថា ក្នុងឆ្នាំ២០១៩​​មានកុមារជាជនរងគ្រោះពីការរំលោភបំពានផ្លូវភេទ ចំនួន៩១%ជាស្រី ៧%ជាប្រុស ២%ទាំង២ភេទ ក្នុងនោះ៩២%ជាជនរងគ្រោះមានអាយុក្រោម១៣ឆ្នាំ ដែលនេះទាមទារឲ្យអាណាព្យាបាល​ យុវវ័យ​ កុមារគ្រប់រូបសូមមានការប្រុងប្រយ័ត្នចំពោះការប្រេីប្រាស់អ៊ីនធឺណិត អនឡាញ ទាំងការសិក្សាស្រាវជ្រាវ ឬលេងបណ្តាញសង្គមជាដើម​ ព្រោះអាចមានជនខិលខូចដែលមានបំណងមិនល្អ​ អូសទាញកុមារ យុវវ័យឲ្យលង់ និងជឿតាមការលួងលោម​ តាមរូបភាពណាមួយដែលយើងមិនបានដឹងនារយៈពេលកន្លងមក​ ។