• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

មន្រ្តីទទួលបន្ទុកស្ដារទំនាក់ទំនងគ្រួសារនៅខេត្តព្រៃវែងបញ្រ្ជាបការអប់រំផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋអំពីការធ្វើចំណាកស្រុកប្រកបទៅដោយសុវត្ថិភាព និងស្របច្បាប់

នៅថ្ងៃចន្ទ​ ទី២៥​ ខែមករា​ ឆ្នាំ២០២១ មន្ត្រីសាខាទទួលបន្ទុកគម្រោងស្ដារទំនាក់ទំនងគ្រួសារ បានចុះបញ្ជូន​ និងប្រមូលលិខិតដំណឹង របស់កាកបាទក្រហមកម្ពុជា​ ដល់គ្រួសារជនជាប់ឃុំ នៅក្រុង​ ស្រុកចំនួន ២គឺ៖ ក្រុងព្រៃវែង​ (អង្គភាពពន្ធនាគារខេត្ត)​ និងស្រុកស្វាយអន្ទរ បានចំនួន ៣គ្រួសារ ដែលមានអ្នកចូលរួមសរុបចំនួន ៧នាក់ ស្រី ៤នាក់។ នាឱកាសនោះ មន្ត្រីសាខា ទទួលបន្ទុកស្ដារទំនាក់ទំនងគ្រួសារ បានបញ្រ្ជាបការអប់រំផ្សព្វផ្សាយបន្ថែមដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូបនូវវិធីសាស្ត្រមួយចំនួនដើម្បីឲ្យការធ្វើចំណាកស្រុកប្រកបទៅដោយសុវត្ថិភាព និងស្របច្បាប់ដែលមានដូចខាងក្រោម៖

១.ផ្ដល់ព័ត៌មានដល់គ្រួសារ សាច់ញាតិ រឿងជនណាដែលអាចជឿទុកចិត្តបាននូវផែនការធ្វើដំណើរ និងមធ្យោបាយធ្វើដំណើរ ប្រទេស គោលដៅ ឈ្មោះរបស់អ្នក ដែលនឹងប្រើប្រាស់ក្នុងពេលធ្វើដំណើរ អ៊ីម៉ែល ឬបណ្ដាញព័ត៌មានសង្គម (Facebook) របស់អ្នក។

២.ត្រូវរក្សាទុកឯកសារអត្តសញ្ញាណផ្ទាល់ខ្លួនការនៅកន្លែងដែលមានសុវត្ថិភាព រួចថតចម្លងទុកមុខច្បាប់ជាមួយសាច់ញាតិរបស់អ្នក ឬជនណាដែលអ្នកជឿទុកចិត្ត។

៣.ត្រូវចងចាំពីលេខទូរស័ព្ទ អាសយដ្ឋាន និងអ៊ីម៉ែល របស់គ្រួសារអ្នក។

៤.ត្រូវស្វែងរកអ្នកដទៃទៀតនៅក្នុងតំបន់អ្នកដែលនឹងរួមដំណើរជាមួយអ្នកតាមមធ្យោបាយធ្វើដំណើរដូចគ្នា (តាមយន្តហោះ តាមទូក តាមរថភ្លើង) ឬអ្នកដែលនឹងត្រូវធ្វើការនៅក្រុមហ៊ុនតែមួយ និងធ្វើការទំនាក់ទំនងជាមួយគ្នាឲ្យបានមុនពេលធ្វើដំណើរ។

៥.បើអាចធ្វើបាន សូមប្រាប់សមាជិកគ្រួសាររបស់អ្នកនូវព័ត៌មានសម្រាប់ទំនាក់ទំនងដូចជាឈ្មោះ លេខទូរស័ព្ទ បណ្ដាញព័ត៌មានសង្គម អ៊ីម៉ែលរបស់អ្នកដែលធ្វើដំណើរជាមួយអ្នក និងអ្នកដែលជួយអ្នកឲ្យទៅដល់គោលដៅកន្លែងធ្វើការរបស់អ្នក។

៦.ក្នុងករណីកូនៗធ្វើដំណើរមកជាមួយ ត្រូវជួយប្រាប់ពួកគេឲ្យចងចាំព័ត៌មានសំខាន់ៗ ដូចជាអាសយដ្ឋាន ឈ្មោះឪពុកម្ដាយ លេខទូរសព្ទទំនាក់ទំនង។

ឆ្លៀតក្នុងឱកាសនោះដែរ មន្ត្រីសាខា ទទួលបន្ទុកស្ដារទំនាក់ទំនងរកគ្រួសារ បានបញ្រ្ជាបការអប់រំផ្សព្វផ្សាយបន្ថែមអំពីគម្រោងស្តារទំនាក់ទំនងរកគ្រួសារ ការងារការពារបដិរូប កាកបាទក្រហម អឌ្ឍចន្ទក្រហម គោលការណ៍គ្រឹះ៧ របស់កាកបាទក្រហម។