• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

មន្រ្តីក្រុមប្រតិបត្តិសាខាចុះយុទ្ធនាការផ្សព្វផ្សាយការការពារការរាតត្បាតជំងឺកូវីដ ១៩នៅស្រុកស្ទោង

សាខាកក្រកខេត្តកំពង់ធំ ៖ នៅថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែមករា ឆ្នាំ២០២១ មន្រ្តីក្រុមប្រតិបត្តិសាខា លោកគ្រូទីប្រឹក្សាយុវជន យុវជនកាកបាទក្រហម រួមសហការណ៍ជាមួយអង្គការដៃគូ បានចុះយុទ្ធនាការផ្សព្វផ្សាយការការពារការរាតត្បាតជំងឺកូវីដ ១៩ បង្រៀនពីរបៀបលាងដៃអោយត្រឹមត្រូវ និងផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាលដោយប្រើប្រាស់មេក្រូ ពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ដោយក្រុមការងារបានចុះផ្សព្វផ្សាយ បិទPoster ចែកប័ណ្ណប្រកាស នៅតាមអាហារដ្ឋាន តាមខ្នងផ្ទះ និងទីប្រជុំជនផ្សារប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ។

នាឱកាសនោះ ក្រុមការងារទាំងអស់ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប សូមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេស៖

១. លាងដៃឲ្យបានញឹកញាប់នឹងជាប្រចាំជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ

២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ

៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ

៤. ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់

៥. បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ

៦. ជៀសវាងប៉ះពាល់ជាមួយសត្វព្រៃរស់ ឬកន្លែងចិញ្ចឹមសត្វដោយគ្មានពាក់សម្ភារៈការពារខ្លួន។

សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទាក់ទងទៅលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ។

ឆ្លៀតក្នុងឱកាសនោះដែរក្រុមការងារ និងយុវជនកាកបាទក្រហម អង្គការដៃគូ បានបញ្រ្ជាបការអប់ផ្សព្វផ្សាយបន្ថែមអំពី ការចូលរួមគោរពច្បាប់ចរាចរផ្លូវគោក ការគ្រប់គ្រងជំងឺរាតត្បាត និងការថែទាំសុខភាព សហគមន៍ ការបង្ការ និងការការពារជំងឺគ្រុនឈាម គ្រុនឈីក ផងដែរ ។